ចុមយក្ស!! គណកម្មការសុំឲ្យបេក្ខជនម្នាក់នេះជួយបង្រៀន២-៣ក្បាច់, ច្រៀងចប់គណកម្មការស្ងាត់ឈឹង ព្រោះតែ…(មានវីដេអូ)

មិនធម្មតា ទស្សនិកជនតាមដានកម្មវិធី Cambodian Idol យប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ បានប្លែកភ្នែកជក់ចិត្តឌិតអារម្មណ៍ អ្នកខ្លះរំភើបត្រេកអរដែលឃើញបេក្ខជនដែលខ្លួនពេញចិត្តជាប់ រីឯមួយចំនួនទៀតក៏ខកចិត្តពេលបេក្ខជនដែលខ្លួនពេញចិត្តបន់ស្រន់ឲ្យជាប់បែបធ្លាក់។

ទោះមានលទ្ធផលមិនគបបំណងក្តីនិងគបចំណងក្តី ទស្សនិកបានលាន់ម៉ាត់ថា កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្ដាហ៍ទី៣នេះល្អមើលណាស់។ បេក្ចជនចូលមកប្រឡងយប់នេះ សុទ្ធតែមានសមត្ថភាព ប្លែក អស្ចារ្យ រៀងៗខ្លួន ថែមទំាងបង្កឲ្យមានភាពសប្បាយ ឡើងកក្រើកឆាក ថែមទៀតផង។ ក្នុងនោះមានបេក្ខជននេះ ឈ្មោះ អ៊ាន ប៊ុនហេង អាយុ 25 ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ថែមទាំងហ៊ានបង្រៀនគណកម្មការវិញទៀត…ហាស ហាស ហា…! ខ្លាំងផោះគេ។

អ៊ាន ប៊ុនហេង បានលើកយកចម្រៀងរបស់តារាចម្រៀងសំឡងតឹង លោក ឆាយ វីរៈយុទ្ធ មកធ្វើការប្រគួត មានចំណងជើងថា “នឹកសង្សារចាស់”។ ជឿថាគ្រប់គ្នាស្គាល់បេក្ខជនម្នាក់នេះស្តើងពេកហើយ គាត់ក្លាហ៊ានដល់ថ្នាក់ថែមទាំងហ៊ានណែនាំដល់គណកម្មការថែមទៀតផង។ ហេតុអីហ៊ានម្លេះ? ហ៊ានក៏ព្រោះតែ ប៊ុនហេង ជាមន្ត្រីនគរបាល នៅនាយកដ្ឋានអង្គរក្ស។ ជាមន្ត្រីកងកំលាំងចឹងតើទើបក្លាហានម្លេះ។

ក្រោយបានស្តាប់ពីការណែនាំខ្លួនដឹងថា ប៊ុនហេងជាប្រធានក្រុមកំលុងរៀងវគ្គកងកំលាំងនៅសាលាប៉ូលីស ធ្វើឲ្យគណកម្មការសុំឲ្យបេក្ខជនដែលជាមន្ត្រីនគរបាលជាតិជួយបង្រៀនខ្លះៗ។ ពេលនេះកាន់តែមានការចាប់អារម្មណ៍ធ្វើឲ្យ គណៈកម្មការ សើចសប្បាយឡើងផ្អើលឆាក។ និយាយពីការបកស្រាយបទចម្រៀងវិញ ពេលស្តាប់ប៊ុនហេងច្រៀងចប់ ធ្វើឲ្យ គណៈកម្មការ អត់និយាយអ្វីទំាងអស់ រួចស្រែកប្រាប់ដំណាលគ្នាថា “Yes” អញ្ចឹងដឹងហើយ អ៊ាន ប៊ុនហេង បានទទួលសន្លឹកមាស ដែលនឹងអាចបន្តទៅវគ្គក្រោយទៀតហើយ។ កុំបង្អង់យូរ ស្តាប់សំនៀងលោកប៉ូលីសកំឡោះយើងតិចមើហ៍ មានទឹកដមនិងលន្លង់លន្លោចយ៉ាងណាទើបធ្វើឲ្យគណកម្មការជ្រុះYES៖

Comments are closed, but trackbacks and pingbacks are open.