អាសូរណាស់! ឪពុកម្ដាយកាន់រូបថត ដើររកកូនស្រីទាំងយប់ ក្រោយទៅជាមួយក្មេងប្រុសម្នាក់ បាត់ ២ ថ្ងៃ
មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង សម្ដែងនូវក្ដីអាណិតឪពុកអ្នកម្ដាយមួយគូ ដែលបានដើររកកូនស្រីជាទីស្រឡាញ់របស់ខ្លួន នៅយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ក្នុងទីក្រុងភ្នំពេញ ដោយទឹកមុខស្រងូតស្រងាត់ គួរឱ្យអាណិតអាសូរបំផុត។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈព័ត៌មានបឋមដែលទទួលបានពីគណនីឈ្មោះ Khut Sopheara បានបញ្ជាក់នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ឱ្យបានដឹងថា នៅយប់នោះ មានឪពុកម្ដាយមួយគូ បានកាន់រូបថតមួយសន្លឹកដើររកកូនស្រីរបស់ខ្លួន ដោយហេតុថាក្មេងស្រីក្នុងរូបថត និង ត្រូវជាកូនរបស់អ្នកទាំង ២ ត្រូវបានក្មេងប្រុសម្នាក់នាំយកទៅអស់រយៈពេល ២ ថ្ងៃហើយ។
ក្រោយដើររកពុំឃើញ ឪពុកម្ដាយក្មេងស្រីខាងលើ ក៏បានដើរទៅសុំឱ្យក្រុមការងារប្រចាំការនៅភូមិសាស្ត្រស្ពានជ្រោយចង្វារ ឱ្យជួយផ្សាយស្វែងរកកូនស្រីជាទីស្រឡាញ់របស់ខ្លួន ដែលបានបាត់ខ្លួនទៅនោះ៕
Comments are closed, but trackbacks and pingbacks are open.