តែងរវល់ពុំទំនេរដៃ! មកមើលឃ្លាំងស្តុកប្រហុក របស់លោកជំទាវ ប្រហុកធ្វើខ្លួនឯងផ្ទាល់ ហូបរាប់ឆ្នាំក៏មិនអស់
ភរិយាឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី លោកជំទាវ ម៉ែន ស៊ុន ត្រូវបានមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់ថាជាភរិយាសេដ្ឋីវាល់លានដុល្លារ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានរាប់សិបក្រុមហ៊ុនក្នុងដៃ ប៉ុន្តែលោកជំទាវមិនដែលចេះលើកតម្កើងខ្លួន តែងធ្វើការងារតូចតាចក្នុងផ្ទះមិនទំនេរដៃឡើយ ខណៈការចម្អិនម្ហូបជាជំនាញដ៏ប៉ិនប្រសប់តែម្ដង ជាពិសេសនោះប្រហុក ផ្អក ជ្រក់ និង ការធ្វើត្រីតែម្ដង រហូតទទួលបានងារពីស្វាមីលោកជំទាវថា «លោកជំទាវប្រហុក»។
ងារនេះ ធ្វើឱ្យមហាជនយល់ថាស័ក្តិសមនឹងលោកជំទាវជាអនេក ពោលគឺនៅពេលថ្មីៗនេះ តាមរយៈផេក ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញវីដេអូ ឱ្យបានឃើញពីឃ្លាំងស្តុកទុកប្រហុក របស់លោកជំទាវ ប្រកបដោយការរៀបចំយ៉ាងមានរបៀបរៀបរយ និង មានបែងចែកជាច្រើនប្រភេទ ដែលទាំងនេះសុទ្ធតែជាស្នាដៃរបស់លោកជំទាវ និង ក្រុមការងារ។
ក្នុងនោះ ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ពីសកម្មភាពលោកជំទាវប្រហុក ដែលបានដឹកនាំកូនចៅ ផលិតទឹកប្រហុកបានចំនួន ៨០៩ ដប (០.៣៥ លីត្រ) និង ចង់ឱ្យក្មេងៗដែលជាស្ត្រីមេផ្ទះជំនាន់ក្រោយៗ ដែលចង់ចេះវិជ្ជាមេផ្ទះផ្នែកម្ហូបប្រពៃណីខ្មែរបុរាណ ឱ្យចេះនាំគ្នារៀនសូត្រធ្វើតាមភរិយារបស់លោកដោយមិនគិតថ្លៃ៕
Comments are closed, but trackbacks and pingbacks are open.