កុំចង់មើលស្រាល! កសិករខ្មែរមួយរូប ចិញ្ចឹមតែគោ-ក្របី មួយឆ្នាំៗរកចំណូលបានរាប់សិបលាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងបរិស្ថាន នៅថ្ងៃទី ២៧ ​ខែឧសភា ឆ្នាំ ២០២២ បានបញ្ជាក់ពីករណីកសិករខ្មែរមួយរូប មានសមត្ថភាពអាចរកប្រាក់ចំណូលបានរាប់សិបលានក្នុង ១ ឆ្នាំៗ ពីការចិញ្ចឹមសត្វគោ និង ក្របី ដោយដៃខ្លួនឯងផ្ទាល់ ក្នុងទឹកដីខេត្តព្រះវិហារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណម គីម ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិ អភិវឌ្ឍន៍ព្រៃវែង ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លោកបានចាប់មុខរបរចិញ្ចឹមសត្វគោ ក្របីអស់រយៈពេល ១០ ឆ្នាំ មកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នលោកមានគោ ១៣០ ក្បាល និង ក្របី ៥០ ក្បាល។ ក្នុង ១ ឆ្នាំ គោរបស់គាត់កើនឡើងប្រមាណជា ៤០ ទៅ ៥០ ក្បាល និង ក្របីកើនឡើងប្រមាណជា ១០ ក្បាល។ ជារៀងរាល់ឆ្នាំ លោកបានលក់គោ និង ក្របីមួយចំនួន ដោយទទួលបានថវិកា ចន្លោះពី ៤០ លានរៀល ទៅ ៥០ លានរៀល។ សម្រាប់លាមកសត្វវិញ លោកប្រើប្រាស់សម្រាប់ធ្វើជីដាក់ស្រែ និង សល់ លោកលក់ទៅឱ្យអ្នកដទៃ ដោយទទួលបានថវិកា ប្រមាណជា ៤ លានរៀលទៀត ក្នុង ១ ឆ្នាំ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.