ស្ដាប់ហើយ រំជួលចិត្តណាស់! បេក្ខនារីម្នាក់មានប្រវត្តិកម្សត់ បើនិយាយពីសំឡេងពីរោះស្រដៀង ខេមរៈ ស្រីពៅ ដល់ថ្នាក់ ឧកញ៉ា ខេមរៈ សិរីមន្ត ពោលពាក្យលើកទឹកចិត្តថា…(មានវីដេអូ)

ហ្វេសប៊ុក៖ ពិតណាស់ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Judge Audition សប្តាហ៍ទី ៤ ហើយ ដែលឃើញថាក្នុងសប្តាហ៍នេះ កាន់តែធ្វើឲ្យមហាជនជាច្រើន បានចាប់អារម្មណ៍ជាខ្លាំងទៀតហើយ ជាមួយនឹងការបង្ហាញវត្តមាន និងសមត្ថភាពរបស់បេក្ខភាពនីមួយៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ មហាជនបានកកត់សម្គាល់ឃើញមានវត្តមានរបស់បេក្ខនារីមួយរូបឈ្មោះ អ៊ិត ជូលីណា ដែលបានឆក់បានការសរសើរជាមួយរូបសម្រស់ដ៏ស្រស់ស្អាត និង សមត្ថភាពបញ្ចេញទឹកដមសំឡេងដ៏ពីរោះរបស់នាងពីគណៈកម្មការទាំងបួនផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយទឹកដមសំឡេងនោះដែរ បេក្ខនារីទើបតែមានវ័យ ១៨ ឆ្នាំ មកពីខេត្តកំពង់ចាម កញ្ញា អ៊ិត ជូលីណា ក៏ត្រូវបានគេលើកើងពីទឹកដមសំឡេង និងស្ទីលច្រៀងស្រដៀងនឹងតារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវជាប្អូនស្រីរបស់តារាចម្រៀង និងជាឧកញ៉ា ខេមរៈ សិរីមន្ត ទៀតផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហាញសមត្ថភាពនេះផងដែរ បេក្ខនារី អ៊ិន ជូលីណា មកពីខេត្តកំពង់ចាម បានលើកយកបទចម្រៀងមួយបទមានចំណងជើងថា «សមមុខហើយដែលអូនក្បត់បង» ហើយក៏ទទួលបានចម្លើយ «YES» ពីគណៈកម្មការទាំងបួនរូប និងអាចឆ្លងទៅវគ្គបន្តទៀតផងដែរ ដែលធ្វើឲ្យរូបនាងរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកទៅមើលពីរឿងរ៉ាវជីវិតរបស់បេក្ខនារីរូបនេះវិញ ក៏បានធ្វើឲ្យមហាជនដក់ជាប់ក្នុងចិត្តផងដែរ ព្រោះតែនាងមានប្រវត្តិកម្សត់ និងស្ថានភាពគ្រួសារត្រូវគេមើលងាយ ។

តាមរយៈ អ៊ិត ជូលីណា បាននិយាយថា នាងគឺជាកូនស្រីដែលមានតែម្តាយ គ្មានឪពុកដូចគេឡើយ ព្រោះម្តាយ និងឪពុកនាងបានបែកបាក់គ្នាតាំងតែពីនាងនៅក្នុងពោះម្តាយ ដែលហេតុផលនេះហើយ ទើបធ្វើឲ្យនាងគ្មានឱកាសនឹងបានឃើញមុខ ឬមានឪពុកហៅដូចគេ ។

ជាមួយគ្នានេះផងដែរ អ៊ិត ជូលីណា ក៏បាននិយាយថា នាងតែងត្រូវបានគេមើលងាយដល់ស្ថានគ្រួសារជារឿយៗ នាពេលកន្លងមក ដែលការមើលងាយនោះបានធ្វើឲ្យនាងពុះពារតស៊ូគ្រប់បែបយ៉ាងដើម្បីជម្នះរកវិថីជីវិតមួយដ៏ប្រសើរ និងអាចមើលថែអ្នកផ្ទះបានទៅថ្ងៃមុខ ។

ជាមួយនឹងភាពតស៊ូ និងមានក្តីស្រមៃចង់ឲ្យគ្រួសារខ្ពស់មុខមាត់នោះដែរ គេក៏បានឃើញមហានជាច្រើនបានលើកទឹកចិត្ត និងជូនពរឲ្យនាងទទួលបានជោគជ័យសូម្បីតែតារាចម្រៀងដែលទើបទទួលងារជាឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានលើកទឹកចិត្ត និងជូនពរនាងផងដែរថា៖ “ស៊ូៗជូនពរប្អូនស្រីជោគជ័យដូចក្តីប្រាថ្នា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សានាវីដេអូខាងក្រោមនេះ ។

Comments are closed, but trackbacks and pingbacks are open.