អស់ពីស្បែកជើងផ្ទាត់ ឥលូវ Jin Su ញ៉ាំថ្លើមជ្រូកឆៅស្រស់ៗម្តង កំពុងផ្ទុះមតិវែកញែក (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះកន្លងទៅនេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនារីខ្មែរម្នាក់ប្រើគណនីហ្វេសប៊ុកឈ្មោះ Jin Su ឬ មហាជនជាច្រើននិយមហៅ អ៊ីអំបិលម្ទេស បានចេញវីដេអូថ្មីមួយបង្ហាញពីការយកស្បែកជើងផ្ទាត់ចុចអំបិលម្ទេសញ៉ាំយ៉ាងទំនង ដែលវីដេអូនេះបានផ្ទុះការវែកញែក និង កក្រើកមិនធម្មតាទេ រហូតដល់មានសារព័ត៌មានក្រៅស្រុកចុះផ្សាយជាបន្តបន្ទាប់ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបញ្ចេញវីដេអូបង្ហាញសកម្មភាពញ៉ាំស្បែកជើងយ៉ាងទំនងហើយនោះ ពេលនេះ អ៊ីអំបិលម្ទេស ដែលប្រើគណនី Jin Su បានចេញវីដេអូថ្មីមួយទៀតហើយ គឺញ៉ាំថ្លើមជ្រូកឆៅស្រស់ៗជាមួយអំបិលម្ទេសច្របាច់គ្រូចឆ្មារម្តង ដែលលើកនេះក៏ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និង មានមតិវែកញែកពេញហ្វេសប៊ុកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើងាកទៅមើល អ៊ីអំបិលម្ទេស ឬ Jin Su វិញ ខណៈបង្ហាញការញ៉ាំជាមួយថ្លើមជ្រូកឆៅនោះ នាងបញ្ចេញសកម្មភាពញ៉ាំយ៉ាងទំនង និង បានពោលដែរថា សូមកុំញ៉ាំដូចខ្លួនអី ព្រោះថាញ៉ាំឆៅមិនសូវឆ្ងាញ់ឡើយ ហើយបើចង់ញ៉ាំសូមចម្អិនឱ្យបានត្រឹមត្រូវជាមុនសិន ទើបបានមានរសជាតិឆ្ងាញ់ និង ល្អដើម្បីដល់សុខភាព។ ការញ៉ាំនេះទៀតសោត អ៊ីអំបិលម្ទេស ឬ Jin Su ក៏បានបញ្ជាក់ដែរថា គឺធ្វើដើម្បីគ្រាន់តែចង់បង្ហាញឱ្យបងប្អូនមើលកែការអផ្សុកតែប៉ុណ្ណោះ ហើយបើមានការខុសឆ្គងកន្លែងណា សូមអភ័យទោសផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តស់ចង់ដឹងថា អ៊ីអំបិលម្ទេស ឬ Jin Su ញ៉ាំថ្លើមឆៅស្រស់ៗមានលក្ខណៈបែបណាខ្លះ សូមចុចទស្សនាវីដេអូខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.