ស្រីស្អាតពិតជាគ្រោះថ្នាក់ណាស់! ខំជឿទុកចិត្ត ឃើញស្អាតសុភាព ចុងក្រោយស្រីស្រស់លេងមួយក្បាច់ដាក់ម្ចាស់ផ្ទះ ផ្អើលដល់សមត្ថកិច្ចតែម្តង
ម្ចាស់ផ្ទះ បានកើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យ ប ណ្តឹ ង ទៅសមត្ថកិច្ច ដើម្បីជួយ អន្តរាគមន៍ ស្វែងរកនារីកូនឈ្នួល ឈ្មោះ ឆាន ណប អាយុ២៦ឆ្នាំ មានលំនៅ នៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ឱ្យមកចូលខ្លួន មកដោះស្រាយ ។
មកធ្វើជាកូនឈ្នួលគេ បានជាងមួយឆ្នាំ ដឹងចិត្តម្ចាស់ផ្ទះ ខ្ចីលុយមុន ជិត ៤ លានរៀល ហើយសន្យាធ្វើការ កាត់ប្រាក់ខែ ក៏ប៉ុន្តែមិនទាន់បាន ប៉ុន្មានផង មានដៃ មានជើង លួ ច យករបស់របរ របស់ម្ចាស់ផ្ទះ ហើយបាន លួ ច រត់ គេចខ្លួនបាត់ មិនព្រមសង បំណុលម្ចាស់ផ្ទះ។
ម្ចាស់ផ្ទះ ឈ្មោះ លីវ ស៊ីវជីន បានឱ្យដឹងថា កូនឈ្នួលម្នាក់នោះ ឈ្មោះ ឆាន ណប បានមក រស់នៅក្នុងផ្ទះរបស់ខ្លួូន បានជាង ១ឆ្នាំ គឺចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ហើយមកដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ
នារីកូនឈ្នួលនោះ បានរត់គេចខ្លួន បាត់ស្រមោល ដោយជិះម៉ូតូ របស់ម្ចាស់ផ្ទះ មកប្លុងចោល នៅកន្លែងផ្ញើម៉ូតូ ផ្សារតាកែវ ដោយគ្មានដំណឹង អ្វីទាំងអស់ថា នារីខាងលើ ទៅណា? ។
មុនពេល នាង រត់គេចខ្លួននេះ គឺរូបនាង បានសុំខ្ចី លុយមុន ចំនួនជិត ៤ លានរៀល ជាថ្នូរនឹងការរស់នៅ ជាកូនឈ្នួល តែមិនទាន់បាន ប៉ុន្មានផង មួយរយៈ ក្រោយនេះ ចាប់ផ្តើមចេញដើរលេងប្លែក បន្តមក នាងស្រាប់តែ មានដៃមានជើង លួ ច យករបស់របរ មួយចំនួន ចេញពីផ្ទះ រត់គេចខ្លួនបាត់ស្រមោល តែម្តង ។
ម្ចាស់ផ្ទះ បាននិយាយបន្តថា នេះជាសកម្មភាពឆបោកថ្មី មួយទៀត ដែលក្រុមកូន ឈ្នួល ប្រើ ល្បិ ច ជាមួយនឹងម្ចាស់ផ្ទះ មិនទទួលខុសត្រូវ លើកិច្ចសន្យា ដូច្នេះសូម ម្ចាស់ផ្ទះ ដែលមានកូនឈ្នួល មួយចំនួន សូមមេត្តាមានការប្រុងប្រយ័ត្នទៅលើ សកម្មភាព បោកប្រាស់ របស់កូនឈ្នួល បែបខាងលើនេះ៕
Comments are closed, but trackbacks and pingbacks are open.