ភ្លៀងធ្លាក់ជោគជាំ ឯកឧត្ដម គួច ចំរើន បែរស្ម័គ្រដើរកាយសម្រាម តាមមាត់លូ កុំឱ្យស្ទះ ផ្ទុះការសរសើរខ្លាំង
រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នេះ បានបង្ហាញពី សកម្មភាពរបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយលោក បានដើរកាយសម្រាមតាមមាត់លូ ខណៈមេឃកំពុងភ្លៀងខ្លាំង ដើម្បីសម្រួលលំហូរទឹកភ្លៀង។
តាមរយៈសកម្មភាពនេះ បានធ្វើឱ្យបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាស្ញប់ស្ញែង និងកោតសរសើរ ចំពោះការយកចិត្តទុកដាក់ដ៏ធំធេង របស់លោកអភិបាលខេត្ត ដោយគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់វេលា ស័ក្ដិសមជាថ្នាក់ដឹកនាំដ៏គំរូមួយរូប នៅកម្ពុជា។
គួរឱ្យដឹងផងដែរថា សំរាម ជាផ្នែកមួយដែលធ្វើឱ្យរាំងស្ទះដល់លំហូរទឹក និងអាចបណ្តាលឱ្យមានការជន់លិច នៅពេលដែលមានភ្លៀងធ្លាក់ម្តងៗ។ ដូច្នេះហើយ រដ្ឋបាលខេត្តព្រះសីហនុ បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ រួមគ្នាការពារបរិស្ថានរស់នៅ៕
Comments are closed, but trackbacks and pingbacks are open.