រំជួលចិត្តណាស់! ម្ដាយរបស់ គង់ ម៉ូនីកា ក្ដុកក្ដួលខ្លាំង បង្ហោះសាររៀបរាប់យ៉ាងកម្សត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើល និង បង្ហាញការសោកស្ដាយជាខ្លាំង ខណៈទទួលបានដំណឹងថា តារាសម្ដែងស្រីសិចស៊ី កញ្ញា គង់ ម៉ូនីកា បានបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងមរណភាពរបស់តារាសម្ដែង គង់ ម៉ូនីកា មិនត្រឹមតែធ្វើឱ្យមហាជនអ្នកគាំទ្រមានការសោកស្ដាយនឹកស្មានមិនដល់ទេ សូម្បីតែមិត្តភក្ដិរួមចង្កោមសិល្បៈជាមួយនាងជាច្រើន ក៏ហាក់បង្ហាញអារម្មណ៍ស្លុតចិត្តខ្លាំង ហើយនាំគ្នាបង្ហោះសារចូលរួមរំលែកទុក្ខព្រោងព្រាតពេញបណ្ដាញសង្គម។ ងាកទៅក្រុមគ្រួសារសពវិញ មកដល់ពេលនេះឪពុកម្ដាយសាច់ញាតិបងប្អូនរបស់ គង់ ម៉ូនីកា កំពុងយំសោកសៅមិនអាចទទួលយកការពិតបាននូវការបាត់បង់កូនស្រីជាទីស្រឡាញ់ត្រឹមមួយប៉ប្រិយភ្នែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈកំពុងសោកសង្រេងចំពោះមរណភាពកូនស្រី ម្ដាយតារាសម្ដែង គង់ ម៉ូនីកា ស្រាប់តែបង្ហោះសារនិយាយពីក្ដីប្រាថ្នាមួយបង្ហោះនៅលើគណនីហ្វេសប៊ុកទាំងអារម្មណ៍ក្ដុកក្ដួលសូមឱ្យនាងកើតជាកូនស្រីរបស់គាត់គ្រប់ៗជាតិ ថា ៖ «ទើបចេញពីពេទ្យបានពីថ្ងៃឥលូវកូនទៅចោលម្ដាយហើយ កើតជាតិណាណាសូមឱ្យកើតជាកូនរបស់ម៉ែគ្រប់ជាតិ»៕

Comments are closed, but trackbacks and pingbacks are open.