ល្អអើយល្អ! ល្អហួស តុបតែងក្នុងសម្លៀកបំពាក់បុរាណខ្មែរ ឈុតស្បែធំមួយឈុតនេះ មើលទៅស្រស់ស្អាតខ្លាំងដល់ហើយ
ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាបានស្គាល់ច្បាស់ហើយ ក្មេងស្រីឈ្មោះ ល្អហួស ដែលជាក្មួយស្រីរបស់អតីតតារាសម្តែងអ្នកនាង ដេននី ក្វាន់ តាំងពីចាប់ផ្តើមមានឈ្មោះល្បីល្បាញមក គេបានដឹងថា ក្មេងស្រីរូបនេះមានទម្រង់មុខស្រស់ស្អាតបែបធម្មជាតិ ពិសេសនាងក៏មានទេពកោសល្យ និងសមត្ថភាពសិល្បៈទៀតផងដែរ ។
ទោះបីជាតារាស្រីវ័យត្រឹម ១៤ ឆ្នាំរូបនេះ នៅក្មេងខ្វីពិតមែន ប៉ុន្តែគេសង្កេតឃើញថា ម្តាយរបស់ក្មេងស្រីរូបនេះ ពិតជាពូកែរៀបចំតុបតែងខ្លួនឲ្យបានសមសួនណាស់ អមនឹងរូបរាងដ៏អំណោយផងរបស់នាងតូចថែមទៀតនោះ ទើបធ្វើឲ្យ ល្អហួស ស្រស់ស្អាតគ្រប់ពេលផងដែរ ។
ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២ នេះ គេបានឃើញវីដេអូ ល្អហួស តុបតែងក្នុងសម្លៀកបំពាក់បុរាណខ្មែរ ឈុតស្បែធំមួយឈុតនេះវិញពិតជាស្រស់ស្អាត ល្អគន់ខ្លាំងមែនទែន ថែមទាំងបានសម្តែងត្រាប់តាមបទចម្រៀងចូលតួទៀតនោះ ធ្វើឲ្យ ល្អហួស កាន់តែទាក់ទាញខ្លាំង ដល់ថ្នាក់ហ្វេនៗឃើញហើយ សរសើរមិនដាច់ពីមាត់ឡើយ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.