រៀនជួសជុលម៉ូតូសុខៗ បែកគំនិតកែច្នៃគ្រាប់បែកបំផ្ទុះតាមផ្លូវ តែសមត្ថកិច្ច​ឃាត់ខ្លួនបាន ២នាក់

លោកវរសេនីយ៍ទោ​ ដា​ ចំរេីន​ អធិការនគរបាល​ក្រុងសៀមរាប​ បានដឹកនាំកម្លាំងជំនាញ​ព្រហ្មទណ្ឌចុះឃាត់​ខ្លួនជនសង្ស័យ​​ ដែលបានធ្វេីសកម្មភាពបំផ្ទុះគ្រាប់​រំសេវកែច្នៃ​ ចំនួន០២នាក់​ ពាក់ពន្ធនឹងករណី​ “បទល្មើសក្នុងវិស័យអាវុធគ្រឿងផ្ទុះ​ និងគ្រាប់រំសេវ​”៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

០១-ឈ្មោះ សេង សុកន ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរសិស្សរៀន​ជួសជុលម៉ូតូ មានស្រុកកំណើត​ នៅប្រទេសថៃ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំក្រុង/ខេត្តសៀមរាប។ ០២-ឈ្មោះ​ រ៉ន ដារ៉ុង​ ហៅហ៊ីង ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ​ មានស្រុកកំណើត​នៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់​នៅបន្ទប់​ជួលក្នុង​ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​២០:០០នាទីយប់​ ដោយទទួល​សេចក្តីរាយ​ការណ៍ថា មានករណីបំផ្ទុះគ្រាប់​រំសេវនៅលើផ្លូវបេតុង​ខាងកើតស្នាក់ការគណបក្ស​ប្រជាជនកម្ពុជា​ សង្កាត់​ស្វាយដង្គំ ចម្ងាយប្រហែល ១៥ម៉ែត្រ​ ស្ថិតភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយ​ជនសង្ស័យមិនស្គាល់​អត្តសញ្ញាណ​ជិះម៉ូតូមួយគ្រឿង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្លាំងនគរបាល​បានចុះទៅកន្លែងកើតហេតុ​ និងបានឆែកកាមេរ៉ាសុវត្ថិភាព​អស់រយៈពេល ០៣ថ្ងៃ​ ក៏កំណត់បាន​មុខសញ្ញាជន​សង្ស័យ ដោយនៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២២ បាននាំខ្លួនជន​សង្ស័យឈ្មោះ​ សេង សុកន យកមកសួរនាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយពេលសួរ​នាំជនសង្ស័យរូបនេះ​បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ​ រ៉ន ដារ៉ុង​ ហៅហ៊ីង ត្រូវជាមិត្តភក្តិប្រាប់ខ្លួនថាត្រូវបានគេវាយនៅសួនបឹងកាឡូ ហើយខ្លួន(សេង សុកន)ប្រាប់ទៅឈ្មោះរ៉ន ដារ៉ុង​ ហៅហ៊ីង ថារូបខ្លួនចេះផលិតគ្រាប់​រំសេវផ្ទុះ

កាលដែលរស់នៅប្រទេសថៃ បន្ទាប់មកឈ្មោះរ៉ន ដារ៉ុង​ ហៅហ៊ីង បានឱ្យទៅរកទិញផាវគ្រាប់​បាល់យកមកផលិតជា​គ្រឿងផ្ទុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយយក​រំសេវផាវគ្រាប់បាល់មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់​ហើយរុំស្គុតឲ្យណែន ដោយផលិត​បានចំនួន ០៥គ្រាប់ បន្ទាប់មកឈ្មោះ​ រ៉ន ដារ៉ុង​ ហៅហ៊ីង បានដឹកខ្លួនទៅកន្លែង​កើតហេតុខាង​លើដើម្បី​ប្រាប់ពីទីតាំងបោក​រំសេវកែច្នៃ ដែលអ្នកវាយធ្លាប់គេជួបជុំនៅទីនោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​ ២០:០០នាទីយប់​ ដែលជាថ្ងៃកេីតហេតុ​ ជនសង្ស័យ​ឈ្មោះ​ សេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុ​ហើយធ្វើសកម្មភាពបោកគ្រាប់​រំសេវកែច្នៃ បណ្តាលឱ្យផ្ទុះ លេីផ្លូវ​ រួចបើកម៉ូតូរត់គេចខ្លួនតែម្នាក់ឯង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយជនសង្ស័យឈ្មោះសេង សុកន ប្រាប់ខ្លួនថា រូបគេបានបោកគ្រាប់បែកនៅទីតាំង​ដែលខ្លួនបានប្រាប់រួច​ហើយ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន ០៤ គ្រាប់ដែលនៅសល់យកមក​ហែកបោះចោល​តាមផ្លូវ​។ វត្ថុតាងដកហូតបានមាន ម៉ូតូជនសង្ស័យ​ ជិះធ្វើសកម្មភាពចំនួន០១គ្រឿង​​។ ជនសង្ស័យខាង​លេី​ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន​ទៅតុលាការ ដើម្បីចាត់ការតាម​នីតិវិធីនៃច្បាប់​ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.