ជួយស៊ែរបន្តផង! ផ្អើលថាផាកពិន័យយានយន្តមាន ស្លាកលេខប្រឡាក់ ឬ ឆ្កូតនោះ ពេលនេះស្នងការចេញបញ្ជាក់ការពិតហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីបកស្រាយបំភ្លឺ ពាក់ព័ន្ធនឹងការផាកពិន័យ ចំពោះស្លាកលេខយានយន្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយបំភ្លឺ និង បដិសេធ ចំពោះការចុះផ្សព្វផ្សាយដោយគ្មានការពិត ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៃកម្ពុជា ចំពោះបុគ្គលមួយរូបដែលបានធ្វើការផុសផ្សព្វផ្សាយនៅលើបណ្តាញសង្គម Tik Tok ថា ៖ «សមត្ថកិច្ច នឹងធ្វើការផាកពិន័យចំពោះយានយន្តណា ដែលពាក់ផ្លាកមានស្នាមប្រឡាក់ ឆ្កូត ។ល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះរឿងនេះ ខាងស្នងការបានបញ្ជាក់ថា នេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសគោលបំណងអាក្រក់ ក្នុងការបំពុលបរិយាកាសសង្គម ជាពិសេសក្នុងន័យបង្ខូចកិត្តិយស ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងមាត្រាទី៧ ថ្មី ចំណុច “ច” គឺអនុវត្តក្នុងការផាកពិន័យលើផ្លាកលេខសម្គាល់យានណា ដែលរចនាខុសពីលក្ខណៈដើម ឬ រលុបលេខ ឬ បាក់ផ្លាក បាត់លេខ ឬ ដាក់សម្ភារ ឬ វត្ថុផ្សេងៗបាំងផ្លាកលេខប៉ុណ្ណោះ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Comments are closed, but trackbacks and pingbacks are open.