បុរសមានប្រពន្ធបួននាក់

កាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធបួននាក់ ហើយគាត់ស្រឡាញ់ប្រពន្ធទីបួនរបស់គាត់ជាងគេ ដោយផ្តល់នូវអ្វីៗទាំងអស់ដែលនាងត្រូវការយ៉ាងល្អ។ គាត់ក៏ស្រឡាញ់ប្រពន្ធទី៣របស់គាត់ដែរហើយតែងនាំណាមកណាជានិច្ជ។ ចំណែកប្រពន្ធទី២វិញគាត់តែងតែជជែកនិយាយរឿងក្នុងចិត្តជាមួយនាង ហើយគាត់ជឿថានាងនឹងជួយគាត់ពេល។ ប្រពន្ធទី១របស់បុរសនោះគឺជាដៃគូស្មោះ ហើយតែងតែលះបង់អ្វីៗដើម្បីគ្រួសារជានិច្ច តែបុរសជាប្តីមិនដែលបានយកចិត្តទុកដាក់លើនាងសូម្បីតែបន្តិច តែនាងក៏នៅតែស្រឡាញ់គាត់។
ថ្ងៃមួយបុរសនោះក៏ធ្លាក់ខ្លួនឈឺជិតដល់ពេលស្លាប់ ហើយក៏នឹកនាដល់ជីវិតសោយសុខ និង ភរិយារបស់ខ្លួន ហើយក៏ចាប់សួរប្រពន្ធខ្លួន។ គាត់សួរប្រពន្ធទី៤ បងស្រឡាញ់អូនជាគេហើយផ្តល់អ្វីៗទាំងអស់ជួនអូន តើពេលបងស្លាប់ទៅអូនទៅកំដរបងទេ? ប្រពន្ធក៏តបយ៉ាងមុតម៉ាំថា “ទេ!” ហើយក៏ដើរចេញដោយគ្មាននិយាយអ្វីទៀត។ សម្តីរបស់នាងបានចាក់ដោតបេះដូងប្តីយ៉ាងខ្លាំង។ បន្តមកទៀតប្តីក៏សួរទៅនាងទី៣ នាងក៏តបថា “ទេ! ខ្ញុំនៅក្មេងស្អាត ខ្ញុំត្រូវទៅរៀបការជាមួយអ្នកផ្សេងទៀត”។ សំនួររបស់ក៏សួរទៅប្រពន្ធទី២ នាងក៏តប “អូនសុំទោស អួនមិនអាចជួយបងទេ អូនបានត្រឹមចូលរួមហែរសពបងប៉ុណ្ណោះ” ។ ចម្លើយរបស់ប្រពន្ធទាំងឡាយបានធ្វើឲ្យចិត្តរបស់បុរសនោះសែនសង្វេកជាទីបំផុត តែមានសម្លេងមួយនិយាយថា “អូននឹងចាកចេញទៅជាមួយបងទៅមិនថាទីណាទេ” នេះជាសម្លេងរបស់ប្រពន្ធទីមួយដែលស្គមស្គាំងអាក្រក់មើល ជាមនុស្សដែលគាត់មើលរំលងរហូតមក។ បុរសជាប្តីបានតបយ៉ាងសោកស្តាយថា “បងគួរណាស់តែបានមើលថែរក្សាអូនឲ្យបានល្អកាលពីគ្រាមុន”។
រឿងនេះមានន័យអ្វីចំពោះយើង?
តាមពិត យើងមានប្រពន្ធបួន ។ ប្រពន្ធទីបួនគឺខ្លួនប្រាណយើង មិនថាពេលណាទីណាយើងតែប្រាថ្នាខ្លួនប្រាណល្អស្អាត ដោយតុបតែងដោយគ្រឿងនានា តែវាមិនបានទៅជាមួយយើងទេពេលស្លាប់នោះទេ។
ប្រពន្ធទីបីគឺជា ទ្រព្យធន កម្មសិទ្ឋ ឋានៈ ពេលយើងស្លាប់ទៅវានឹងក្លាយជារបស់អ្នកដទៃផ្សេង។
ប្រពន្ធទីពីរគឺជាគ្រួសារ មិត្ត ព្រោះថាមិនថាគាត់បាននៅជាមួយ និងរួមដំណើរជីវិតជាមួយយើងនោះទេ ចុងបញ្ជប់គាត់អាចត្រឹមតែឈរនៅមុខវិញ្ញានខ័ន្ធយើងប៉ុណ្ណោះ។
ប្រពន្ធទីមួយរបស់យើងគឺជា ព្រលឹងឬដួងចិត្តរបស់យើងៗតែងតែព្រងើយកន្តើយវាដើម្បីស្វះស្វែងរកទ្រព្យា អំនាចនិងផ្គាប់ផ្គន់ចិត្តគេឯង ក៏ប៉ុន្តែវាគឺអ្វីតែមួយគត់ដែលនឹងទៅជាមួយយើងគ្រប់ទីន្លែង គ្រប់ពេលវេលា។

Comments are closed.