ការ៉េមមួយដើម

ថ្ងៃ​មួយ​​មាន​ក្មេង​ប្រុស​អាយុ​ប្រហែល​៩​ឆ្នាំ​ម្នាក់​បានទៅ​ទិញ​ការ៉េម​នៅ​ហាង​មួយ​។
បុគ្គលិកលក់​: តើឯងចង់ទិញ​អី?
ក្មេងប្រុស: តើការ៉េមមួយដើមថ្លៃ​ប៉ុន្មាន​?
បុគ្គលិកលក់​: 1.5 ដុល្លារ
បន្ទាប់មក​ក្មេងប្រុស​ឆែកហោ​ប៉ៅ​ហើយសួរទៀត​: ចុះអាតូចនោះ​ថ្លៃ​ប៉ុន្មាន​?
បុគ្គលិកលក់ឆ្លើយទាំងមួម៉ៅ​ថា: 1.2 ដុល្លារ​ ។
ក្មេង​ប្រុស​នោះ​ក៏ទិញ​ការ៉េម​ដើម​តូច​ ហើយក៏អង្គុយញ៉ាំ​។
ញ៉ាំហើយ​ក្មេងប្រុស​ក៏ដើរចេញ​ទៅ អ្នកលក់​ក៏​​ទៅប្រមួល​ចាន​ទុក​ដាក់​។​ ទឹកភ្នែក​របស់​គាត់បាន​​ហូរលេញ​
រលោង​​​ក្រោយ​ពេល​ឃើញ​​​​ប្រាក់​ 3 កាក់​ដែល​ក្មេង​ប្រុសនោះ​​ទុក​ថ្លៃ​ទឹកតែ​ដល់​គាត់​។​

ទោះ​ជាយើង​មិន​មែន​ជាអ្នក​មានស្តុក​អ្វី​ តែ​យើង​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​ដទៃ​មាន​ភាព​រីករាយ​
ដោយ​ការ​ផ្តល់​ឲ្យគេតិចតួច​តាមដែល​អាច​ធ្វើបាន ពេលនោះ​យើង​ក៏គង់​ទទួល​បានសេចក្តីសុខ​ក្នុង​ជីវិត​ដែរ។​ នេះ​ហើយជាជីវិត​។​

Comments are closed.