ចៀនជួនគឺជាម្ហូបខ្មែរមួយដែលងាយស្រួលចំអិននិងទទួលបានការចូលចិត្តពីប្រជាជនកម្ពុជាគ្រប់រូប ។ ដូច្នេះថ្ងៃនេះចង់ញុំានឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីរបៀបធ្វើចៀនជួនដែលមានភាពងាយស្រួលឆ្ងាញ់ហើយចំណាយពេលតិច ។
គ្រឿងផ្សំ
• ត្រីទីឡាប់យ៉ា ១
• សៀង ១កូនចានចង្កឹះ
• ខ្ញីហាន់ជាសរសៃៗ
• ស្ករ ២ស្លាបព្រាបាយ
• ទឹកសុីអុីវ ១ស្លាបព្រាបាយ
• ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
• ស្លឹកខ្ទឹម ហាន់ល្អិតៗ
• ទឹកបន្តិច
• ប្រេងឆា
របៀបធ្វើ
1. ត្រីធ្វើអោយស្អាត រួចឆូតម្ខាង ៤កាំបិត រួចចៀនអោយស្រួយ ។
2. ចាក់សៀងចូលចានរួចដាក់ទឺកស៊ីអ៊ីវនិងស្ករ ។
3. ដាក់ខ្ទះតូចល្មមមួយទៀតហើយដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលទុកអោយក្តៅ សឹមដាក់ខ្ញីចូល ឆាអោយគ្រៀមបន្តិចរួចគាសទៅម្ខាង ។
4. ដាក់ប្រេងឆាចូលបន្តិចទៀត រួចដាក់ខ្ទឹមសចូលឆាអោយខ្ទឹមឡើងក្រហម ។
5. ចាក់សៀងដែលបានដាក់គ្រឿងផ្សំហើយដាក់ក្នុងខ្ទះហើយកូរបីបួនត្រឡប់ ហើយដាក់ទឹកចូលបន្តិច ។
6. ចាក់សៀងដែលបានឆាទៅលើត្រីដែលបានចៀនរួចហើយរោយស្លឹកខ្ទឹមជាការស្រេច ។
Comments are closed.