បញ្ហាខូចតម្រងនោម វាជាជម្ងឺទូទៅដែល តែងតែកើតឡើងមកពីការ មិនសូវខ្វល់រឺមិនយកចិត្តទុកដាក់ ពីសកម្មភាព និងចំនីអាហាររបស់អ្នក ដែលបានបំផ្លាញដល់តម្រងនោម។ ជាការពិតវា អាចបង្កការ ឈឺចាប់នៅពេលអ្នកបត់ជើងម្តងៗ ចុះអ្នកដឹងទេ ថាទង្វើអ្វីខ្លះ ដែលកំពុងតែធ្វើ វាបានបំផ្លាញ ដល់តម្រងនោមនោះ ?
១) មិនសូវពិសារទឹក៖ ទឹកជាសារធាតុមួយសំខាន់ សម្រាប់សារពាង្គកាយអ្នក ប្រសិនបើអ្នកមិនសូវ បានពិសារទឹក វាមិនអាចអោយឈាម អ្នករត់ស្រួលបានទេ និង ទឹកនោមផ្ទុកទៅដោយបាក់តេរី និងមេរោគយ៉ាងច្រើន ពីព្រោះអ្នកមិនបានយកជាតិទឹក ទៅសម្អាតក្នុង សារពាង្គកាយខាងក្នុង។ ដូច្នេះអ្វីដែល សំខាន់អ្នកគួរតែ ពិសារទឹកអោយបានច្រើន នៅពេលទឹកមានក្នុងខ្លួនអ្នក កាន់តែច្រើន វាជម្រុញអោយទៅសម្អាត នូវកាកសំណល់ក្នុង ប្លោកនោមរបស់អ្នក។
២) ជាតិប្រៃ៖ ជាតិប្រៃផ្ទុកទៅដោយជាតិ ស្យូដ្យូមដែលរងប៉ះពាល់ ជាមួយតម្រងនោមខ្លាំងណាស់ ជាង៩៥%ដែលជាតិស្យូដ្យូមមាន ក្នុងអាហាររបស់អ្នក ។ ជាពិសេសអំបិលបានធ្វើអោយ មានសារធាតុមួយឈ្មោះថា Edema វាអាចអោយសម្ពាធឈាមអ្នកកើនឡើង និងតម្រងនោមក៏មានបញ្ហាដែរ។ ជាការពិត មួយថ្ងៃអ្នកអាចបរិភោគជាតិអំបិល ដែលមានក្នុងរបបអាហារ ត្រឹមតែ៦ក្រោមបានហើយ។
៣) ឈឺបញ្ហាតម្រងនោម តែមិនព្រមព្យាបាល៖ នេះជាទង្វើមួយ ដែលធ្វើអោយតម្រងនោម ខូចកាន់តែខ្លាំង នៅពេលអ្នកមានបញ្ហានេះតាំងពីយូរ ប៉ុន្តែអ្នកមិនព្រមព្យាបាល វាអោយជាស្បះស្បើយ អ្នកនៅតែទុក ដូច្នេះជម្ងឺនេះនៅតែរុំារៃជារៀងរហូត ។ ចំពោះរោគសញ្ញានៃជម្ងឺតម្រងនោមនេះ គឺនៅពេលខែត្រជាក់ ទឹកនោមមានចេញឈាម ហើម ឈឺក្បាល និងក្អួត ។
៤) បរិភោគសាច់ច្រើនពេក៖ ចំពោះមនុស្សមួយចំនួន បានគិតថា ការបរិភោគសាច់ ជាអាហារអាចអោយសុខភាពល្អបាន ប៉ុន្តែគំនិតបែបនេះ គឺខុសនៅពេលអ្នក កាន់តែបរិភោគសាច់កាន់តែ ច្រើនធ្វើអោយកើនឡើង ជាតិប្រូតេអ៊ីនកាន់តែខ្លាំង និងប៉ះពាល់ដល់តម្រងនោម។ ប្រសិនបើ អ្នកចង់ទទួលបាន ជាតិប្រូតេអ៊ីនក្នុងខ្លួនរបស់អ្នក អាចបរិភោគត្រឹមតែ០.៨គីឡូក្រាម ក្នុងមួយថ្ងៃ មានន័យថាមនុស្សដែល មានទម្ងន់៥០គីឡូ អាចបរិភោគសាច់ត្រឹមតែ៤០ក្រាម។
៥) មិនសូវបរិភោគអាហារ៖ វាក៏ជាចំនុចមួយ ដែលគ្រោះថ្នាក់ដល់តម្រងនោម ពីព្រោះវាប៉ះពាល់ដល់ការរំលាយអាហារ ដោយសារតែគ្មាន សារធាតុអាហារចូល ទៅក្នុងក្រពះ ដូច្នេះក្រពះគ្មានអ្វីកិន និងប្លោកនោម គ្មានអ្វីបញ្ចេញចោលទៀត ធ្វើអោយស្ទះ ។ យ៉ាងណាមិញ អ្នកអាចបរិភោគអាហារ អោយទៀងពេល ដើម្បីអោយសុខភាព ខាងតម្រងនោមមានសុខភាពល្អបាន។
៦) ការប្រើថ្នាំបំបាត់ការឈឺចុកចាប់ច្រើន ហួសកំរិត៖ ប្រសិនបើអ្នកកំពុងប្រើថ្នាំបំបាត់ការឈឺ ចុកចាប់ ច្រើនហូសកំរិត អ្នកគួរតែបន្ថយវាខ្លះ ពីព្រោះថ្នាំនេះ បានបង្អាក់ឈាម មិនអោយរត់បានស្រួល និងបង្អាក់ទឹកនោមថែមទៀត។
៧) គ្រឿងស្រវឹង៖ ចំពោះគ្រឿងស្រវឹង អាចបំផ្លាញដល់ប្រព័ន្ធតម្រងនោមអ្នក នៅពេលអ្នកពិសារគ្រឿងស្រវឹង ដូចជាស្រាជាដើម ច្រើនហូសកំរិត ធ្វើអោយទឹកនោមមានជាតិអាស៊ីតកាន់តែច្រើន។
ទម្លាប់ទាំង៧ដែលអ្នកកំពុងបំផ្លាញ តម្រងនោមអ្នក អោយខូច ដូច្នេះប្រសិនបើអ្នកបានដឹងហើយ គួរតែប្រញាប់ផ្លាស់ប្តូរទម្លាប់នេះ ដើម្បីអាចអោយសុខភាពតម្រងនោម អ្នកមានសុខភាពល្អបាន ជារៀងរហូត។
Comments are closed.