***គ្រឿងផ្សំ:
1- បង្គារសមុទ្រស្រស់ បកសម្បក វះហូតយកសរសៃខ្នងចេញ លាងទឹកឲ្យស្អាត កាត់គ្រាប់ៗ
2- មឹកបំពង់ បកស្បែកវាចេញ ដកក្បាល ហូតអាចម៍វាចេញ លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
3- សាច់ជ្រូកចៃឡាំង លាងទឹកឲ្យស្អាត រួចចិញ្រ្ចាំ ឬកិនវា
4- ផ្សិតខ្មៅចិន (ផ្សិតតុងកូវ) កាត់ដើមវាចេញ យកតែក្បាលមួកវា លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
5-ការ៉ុត ចិតសម្បកវាចេញ លាងទឹកឲ្យស្អាត រួចកាត់គ្រាប់ៗ
6- ទំពាំងកំប៉ុង កាត់វាគ្រាប់ៗ
7- ខ្ញីចិញ្រ្ចាំឲ្យម៉ត់
8- ស្លឹកខ្ទឹមកាត់ខ្លីៗ
9- អំបិល
10- ម្រេចម៉ត់
11- ប៊ីចេង (ដាក់ក៏បាន មិនដាក់ក៏បាន)
12- ស្ករស
13- ម្សៅស៊ុបខ្នរ ឬម្សៅស៊ុបរ៉តឌី
14- ប្រេងខ្យង
15- ប្រេងល្ងរ
16- ម្សៅដំឡូង (potato starch) ឬម្សៅឆា (corn starch)
***វិធីធ្វើ:
1- ដាំទឹកឲ្យពុះដាក់ស្រុះ បង្គារសមុទ្រ មឹកបំពង់ ផ្សិតខ្មៅ ការ៉ុត ទំពាំង បង់1ផ្លូកចូលក្នុងទឹកពុះ សឹមស្រង់វាយកទៅដាក់ក្នុងទឹកត្រជាក់វិញ រួចពូតទឹកចេញឲ្យអស់ ចាក់ចូលចានកាធុន1
2- ចាក់សាច់ជ្រូក ខ្ញី ស្លឹកខ្ទឹម ចូលចានកាធុនដែរ
3- រោយអំបិល ស្ករស ប៊ីចេង(ដាក់ក៏បាន មិនបាច់ដាក់ក៏បាន) ម្រេចម៉ត់ ម្សៅស៊ុបខ្នរ ឬម្សៅស៊ុបរ៉តឌី ប្រេងខ្យង ប្រេងល្ងរ និងម្សៅដំឡូង ឬម្សៅឆា ចូលក្នុងកាធុននោះដែរ
4- ច្របល់គ្រឿងទាំងអស់ចូលគ្នា
5- យកទៅខ្ចប់ជាមួយសម្បកគាវព៌ណលឿង (លោកអ្នកអាចទិញសម្បកគាវព៌ណលឿងនោះនៅតាមផ្សារនានា)
6- ដាក់ស្លឹកចេកទ្រាប់ក្នុងចានចំហុយ ដោយលាបប្រេងឆាបន្តិចលើស្លឹកផង (ធ្វើចឹងទើបសម្បកគាវមិនស្អិតជាប់ស្លឹក) បើអត់មានស្លឹកចេក ប្រើក្រដាសទ្រាប់នំក៏បាន (ក្រដាសសៗដែលគេប្រើសម្រាប់ទ្រាប់នំប៉ាវយកទៅចំហុយ)
7- ដាំទឹកឲ្យពុះ រួចដាក់សៀវម៉ីចំហុយរហូតដល់ឆ្អិន
8- ទទួលទានសៀវម៉ៃជាមួយទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃខ្ញី និងទឹកសៀងផ្អែម ឬទឹកម្ទេស តាមចំណូលចិត្ត។
Comments are closed.