មានបុរសម្នាក់កំពុងដើរតាមឆ្នេរសមុទ្រនៅពេលព្រឹក គាត់ក៏បានឃើញផ្កាយសមុទ្រជាច្រើនរយដែលបន្សល់ក្រោយទឹកនាចវិញ។សត្វទាំងនេះបើសិនត្រូវពន្លឺថ្ងៃយូរអាចនឹងស្លាប់។ បុរសនោះដើរទៅមុខហើយរើសយកផ្កាយសមុទ្រនោះម្តងមួយៗហើយបោះចូលទៅសមុទ្រវិញបានយ៉ាងច្រើន។ បន្តិចក្រោយមកក៏មានបុរសម្នាក់សួរគាត់ដោយមិនយល់ថា” កំពុងធ្វើអ្វី មានផ្កាយសមុទ្រច្រើនណាស់ តើលោកជួយបានប៉ុន្មាន?” បុរសនោះរើសមួយទៀតហើយបោះចូលសមុទ្រ ហើយក៏ឆ្លើយនិយាយថា ”បើខ្ញុំមិនចាប់ផ្តើមរើសពីមួយនោះ ទេវាទាំងអស់នេះអាចនឹងងាប់ ទោះខ្ញុំធ្វើបានតិចតែវាក៏នឹងធ្វើឲ្យមានភាពខុសគ្នាដែរ។”
តាមពិតទៅអ្វីដែលយើងប្រឹងប្រែងធ្វើទោះបីជាបានតិចក្តីច្រើនក្តី ក៏គង់ចេញជាលទ្ឋផលដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរធំដែរ។ ដូចពាក្យគេថា ព្យាយាមឲ្យបន្តិចដើម្បីឲ្យជីវិតកាន់តែប្រសើ ចំណាយពេលតិចតួចដើម្បីហាត់ប្រាណប្រសើរជាងគ្មានទាល់តែសោះ។ ចូរចាំផ្តើមធ្វើកិច្ចការដែលគួរធ្វើ ទោះអាចធ្វើបានតិចក្តីក៏ប្រសើរជាងមិនបានធ្វើ។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.