ដោយយោងទៅតាមការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រជាច្រើនបានលើកឡើងថា ស្ទើរតែ ៦០% នៃចំនួនប្រជាជនពិភពលោក ដែលកំពុងមានបញ្ហាក្លិនមាត់មិនល្អនេះ បើទោះបីជាពួកគាត់ព្យាយាមសម្អាត និងយកចិត្តទុកដាក់ជាមួយបញ្ហាសុខភាពមាត់ធ្មេញគាត់ក៏ដោយ ។មូលហេតុចម្បងដែលធ្វើឲ្យពួកគាត់មានបញ្ហាទាំងអស់នេះគឺដោយសារតែ ៖
១. ទទួលទានចំណីអាហារដែលមានសារជាតិស្វ័រិចច្រើន
២. ការជក់បារី និងទទួលទានសូរ៉ា
៣. ពពួកបាក់តេរីមិនល្អដែលមាននៅក្នុងមាត់
៤. បញ្ហាអញ្ចាញ
៥. ភាពស្ត្រេស
៦. បញ្ហាដង្កូវស៊ីធ្មេញជាដើម ។
យ៉ាងណាមិញ ដើម្បីកម្ចាត់បញ្ហាទាំងអស់នេះក្នុងរយៈពេលខ្លីនោះ លោកអ្នកអាចអនុវត្តន៍ដូចវិធីខាងក្រោម ៖
១. ទទួលទានទឹកឲ្យបានច្រើន
បាក់តេរីដែលមាននៅក្នុងមាត់របស់យើង ដែលមានតួនាទី បញ្ចេញទឹកមាត់ដើម្បីការងារពីបញ្ហាក្លិនមាត់ ។ ដូច្នេះហើយ ប្រសិនបើប្រិយមិត្តកាន់តែគ្មានជាតិទឹកនៅក្នុងខ្លួន នោះបញ្ហាក្លិនមាត់កាន់តែឳកាសច្រើនឡើង ។
២. ទំពារស្ករកៅស៊ូហើរៗ
ប្រសិនបើលោកអ្នកកំពុងស្ថិតនៅក្នុងកម្មវិធី ហើយភ្លាមៗខ្លាចមានបញ្ហាក្លិនមាត់នោះ លោកអ្នកគប្បីប្រើស្ករកៅស៊ូហើរៗមកជំនួយ បើទោះបីជាវាមិនបានសម្អាតធ្មេញលោកអ្នក ១០០%ក្ដី តែវាការពារលោកអ្នកពីបញ្ហាក្លិនមាត់បានយ៉ាងមានប្រសិទ្ធិភាព ។
៣. ទទួលទានផ្លែប៉ោម
លោកអ្នកគួរមានផ្លែប៉ោមមួយឬពីរជាប់ខ្លួន មុនចាកចេញចេញពីផ្ទះ ព្រោះផ្លែប៉ោមមានផ្ទុកនៅសារជាតិល្អដែលជួយបំបាត់ក្លិនមាត់បានយ៉ាងល្អ ហើយថែមទាំងសម្អាតធ្មេញបានដោយមានប្រសិទ្ធិភាពខ្ពស់ថែមទៀតផង ។
៤. ទទួលទានផ្លែក្រូច
ផ្លែក្រូចមិនត្រឹមតែជាផ្លែឈើមានប្រយោជន៍ល្អចំពោះសុខភាពប៉ុណ្ណោះទេ តែថែមទាំងជួយការពារលោកអ្នកពីបញ្ហាក្លិនមាត់បានថែមទៀតផង ។ ទទួលទានត្រឹមតែមួយចំណិត ឬត្រឹមតែទឹកមួយកូនកែវតូចនោះ លោកអ្នកក៏លែងភ័យព្រួយរឿងបញ្ហាក្លិនមាត់បាត់ទៅហើយ ។
៥. ដាក់ Breath Gel ក្នុងហោប៉ាវតាមខ្លួនជានិច្ចហើយ
ប្រសិនបើលោកអ្នកគិតថាខ្លួនតែងតែមានក្លិនមាត់ជាប្រចាំនោះ លោកអ្នកគួរគប្បីដាក់ Breath Gel តាមខ្លួន ព្រោះវាមានគុណសម្បត្តិការពារក្លិនមាត់ ជាពីសេសនោះ សម្រាប់លោកអ្នកដែលមិនចូលចិត្តទំពារស្ករកៅស៊ូជាដើម ។
Comments are closed.