ប្រហែលជា១០ឆ្នាំមុន មានកម្លោះអ្នកមាននិងជោគជ័យម្នាក់ឈ្មោះ ចន គាត់បានធ្វើដំណើរទៅទិសទីលើផ្លូវដោយឡានស្ព័រទំនើបព័ណ៏ខ្មៅរបស់គាត់ដែលទើបទិញថ្មីៗ។
គាត់កំពុងមើលក្មេងៗលេងគប់គ្នាតាមផ្លូវ ហើយពេលនោះគាត់ក៏បានបន្ថយល្បឿនពេលគាត់យល់ថាគាត់បានឃើញអ្វីប្លែក។
ពេលគាត់បរឡានផុតទៅមិនមានឃើញក្មេងលេងតាមផ្លូវឯណាគឺមានដុំឥដ្ឋមួយដុំបានហោះមកចំទ្វាឡានទំនើបរបស់គាត់ ធ្វើឲ្យឆ្កូត ហើយស្នាម។ ចនក៏បានឈប់ឡានហើយចុះមកមើលថាអ្នកណាគប់មក គាត់ក៏បានបានចាប់ក្មេងម្នាក់មកផ្អែកផ្ទប់នឹងឡានហើយគំហកថា” ឯងឆ្កូតទេអីដែលយកថ្មគប់ឡានគេ? ឯងដឹងថាឡាននេះវាថ្លៃប៉ុណ្ណា! ហេតុអ្វីបានឯងគប់?”
“ សំទោស ពូ ខ្ញុំសុំទោស ខ្ញុំមិនដឹងថាត្រូវថាអ្វីទៀតទេ! ព្រោះគ្មានអ្នកណាឈប់ឡានទេបើខ្ញុំមិនគប់ចឹង!” ក្មេងនោះឆ្លើយតប ដោយទឹកផ្នែកស្រក់មកជាមូយ ហើយវាក៏ចង្អុលទៅម្ខាងទៀត ហើយនិយាយថា “នោះជាបងប្រុសខ្ញុំ គាត់ពិការជើងទាំងពីហើយធ្លាក់ពីរទេះរុញ ហើយខ្ញុំមិនអាចលើកគាត់រួច ហើយពេលនេះគាត់ឈឺចាប់ខ្លាំងណាស់ទើបខ្ញុំធ្វើចឹង។ តើពួអាចជួយលើកគាត់បានទេ?”
អ្នកកម្លោះបានជួយលើកជនពិការនោះឡើងលើរទេះ ហើយអនុញ្ញាតឲ្យក្មេងនោះចេញទៅជាមួយបងប្រុសគេ ហើយគាត់ក៏បានឈរមើលប្អូនប្រុសរុញរទេះបងតាមផ្លូវទៅយ៉ាងឆ្ងាយ។
ចនបានឡើងឡានហើយធ្វើដំណើរទៅមុខ ហើយគាត់ក៏មិនបានជួសជុលស្នាមនៅលើឡាននោះដែរ ដើម្បីទុករំលឹកគាត់មិនឲ្យធ្វើដំណើរក្នុងឆាកជីវិតលឿនពេក ហើយចាំអារម្មណ៏លើជីវិត ដោយទាល់តែគេមកគប់ដុំថ្មនោះទេ។
ពេលខ្លះយើងបានចំណាយពេលច្រើនទៅលើតែការងារដ៏មមាញឹក ការរកលុយយ៉ាងងប់ងុល ហើយភ្លេចខ្លួនថាខ្លូនឯងបានធ្វើដំណើរឆ្លងកាត់វិថីជីវិតនិងចំណាយពេលវេលាយ៉ាងលឿន ដោយមិនបានយល់ពីសុខទុកអ្នកជំវិញខ្លួន និង ភ្លេចពីរឿងសុខភាពខ្លួន ដល់ពេលដែលអ្នកទាំងនោះចាកចេញទៅឬសុខភាពធ្លាក់ចុះទើបដឹងថាខ្លួនបានធ្វើដំណើរលឿនពេកហើយរហូតភ្លេចជិះយឺតដើម្បីមើលទេសភាព។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.