ធ្វើការដោយវៀងវៃ

មានគ្រាមួយមានអ្នកកាប់ឈឺ២នាក់ចង់ប្រជែងគ្នាថាអ្នកណាអាចកាប់ឈើបានច្រើនជាងគេនៅម៉ោងបួនល្ងាច។
ពេលព្រឹកក៏មកដល់បុរសទាំងពីរមកដល់កន្លែងរៀងៗខ្លួនៗ ដំបូងពួកគេកាប់ក្នុងល្បឿនស្មើគ្នា តែដល់ពេលមួយម៉ោងក្រោយមកមានម្នាក់បានលឺថាម្នាក់បានឈប់សំរាក គាត់ក៏យល់ថាជាពេលដែលគាត់អាចកាប់ឲ្យបានច្រើនហើយ គាត់ក៏កាប់ដោយប្រឹងលើសដើមមិនសំចៃកំលាំង។១០នាទីក្រោយមកគាត់លឺថាបុរសទី២នោះបានមកកាប់វិញហើយ គាត់ក៏បន្តកាប់ទៀត ហើយមួយម៉ោងក្រោយមកស្រាប់តែបុរសទី១លឺថាបុរសម្នាក់ទៀតបានឈប់កាប់ម្តងទៀត គាត់ក៏ប្រឹងកាប់បន្តដោយមិនឈប់។
ពេញមួយថ្ងៃនេះ កាលណាដែលបុរសទី១លឺថាបុរសម្នាក់ទៀតបានឈប់គាត់ក៏នៅព្យាយាមនៅតែកាប់អត់ឈប់។ ម៉ោងកំណត់ក៏មកដល់ បុរសទី១ដែលកាប់យ៉ាងស្រស្រាក់ស្រស្រាំប្រាកដក្នុងចិត្តថាគាត់ឈ្នះរង្វាន់នោះហើយ។
អ្វីដែលធ្វើឲ្យបុរសទី១ភ្ញាក់ផ្អើលនោះគឺគាត់បានសាងកំហុស។ ហើយគាត់បានសួរបុរសទី២ថា តើវាកើតឡើងយ៉ាងម៉េចទៅ បើរាល់លើកខ្ញុំលឺថាឯងឈប់១០នាទីនោះ ម្តេចឯងនឹងកាប់ឈើបានច្រើនជាងខ្ញុំដែលកាប់រហូតនោះ? មិនអាចទៅរួចទេ។
បុរសទី២ ក៏ឆ្លើយថា ជាការងាយណាស់។ ពេលដែលខ្ញុំឈប់នោះគឺខ្ញុំបានប្រើពេលដើម្បីសំលៀងពូថៅខ្ញុំឲ្យមុត ខណៈពេលដែលឯងកំពុងកៅនោះ។
រឿងខ្លីនេះ មិនមែនបង្រៀនមនុស្សឲ្យចេះកាប់ឈើឲ្យបានច្រើននោះទេ តែវាបានស្តែងបញ្ជាក់ពីការប្រកបកិច្ចការដោយភាពឆ្លាតវៃ ព្រោះថាការធ្វើការច្រើនធ្ងន់ជាងគេមិនប្រាកដថាទទួលបានផលលើសគេនោះទេ គឺវាអាស្រ័យលើភាពឆ្លាតវៃបន្ថែមទើបអាចសំរេចការដោយងាយ។ ដោយភាពឆ្លាតវៃនេះជាទូទៅអាចទទួលបានពីការព្យាយាមស្វែងយល់ចំណេះដឹងឲ្យបានច្រើន ការពិចារណា និងរៀនពិសោធន៏នេះឯង។

Comments are closed.