ផ្អែម

ក្នុងគ្រាមួយនោះ មានស្រ្តីម្នាក់បានចូលមកសួរលោកគន្ធីឲ្យជួយប្រាប់ឲ្យកូនគាត់ឈប់ញ៉ាំស្ករទៀត។ លោកគន្វីក៏បានឲ្យស្រ្តីនោះនាំកូនគាត់មកជួបគាត់នៅសប្តាហ៏ក្រោយ។ ពិតណាស់ មួយសប្តាហ៏ក្រោយមក ស្រ្តីនោះក៏បាននាំកូនមកជួបគាត់ ហើយលោកគន្ធីបាននិយាយាទៅកាន់ក្មេងនោះថា “សូមឈប់ញ៉ាំស្ករទៅ” ស្រ្តីនោះបានថ្លែងអំណរគុណទៅមហាត្មៈគន្ធី ហើយគាត់ក៏រៀបចេញ តែគាត់ក៏បានសួរលោកគន្ធីថា ហេតុអ្វីលោកមិនព្រមនិយាយពាក្យទាំងនេះតាំងពីមួយសប្តាហ៏មុនទៅ។ មហាត្មៈគន្ធីតបថា “ព្រោះថាកាលពីមួយសប្តាហ៏មុន ខ្ញុំមិនទាន់បានឈប់ញ៉ាំស្ករនៅឡើយទេ” ។ នេះស្តែងពីអ្វីដែលមហាៈគន្ធីបានធ្វើដើម្បីមានការផ្លាស់ប្តូរក្នុងប្រទេសជាតិខ្លួន ហើយអ្វីដែលជាទស្សនៈរបស់លោកគឺ អ្នកត្រូវតែផ្លាស់ប្តូរជាមុនប្រសិនបើអ្នកចង់ឃើញពិភពលោកមានការផ្លាស់ប្តូរនោះ។វាក៏ប្រៀបដូចជាការធ្វើជាគំរូដល់អ្នកដទៃក្នុងការធ្វើកិច្ចការដែរ។

Comments are closed.