ចេះលើកចេះដាក់

ក្រោយបានអានរឿងនេះហើយសង្ឃឹមថាជីវិតអ្នកនឹងមានការប្រែប្រួល។
ថ្ងៃនេះលោកសាស្រ្តាចារ្យបានចូលបង្រៀនដោយបានកាន់កែមួយក្នុងដៃ ហើយគាត់ក៏លើកវាឡើងរួចក៏សួរសិស្សថា តើប្អូនៗគិតថាកែនេះមានទំងន់ប៉ុន្មានដែរ?
សិស្សខ្លះថា កន្លះខាំ ខ្លះថា ១ខាំ ខ្លះ ១ខាំកន្លះ ។ លោកសាស្រ្តាចារ្យក៏ឆ្លើយថា “ខ្ញុំក៏មិនដឹងដែរទាល់ថែថ្លឹងមើល តែខ្ញុំចង់សួរមួយទៀតថា ប្រសិនបើខ្ញុំកាន់កែនេះ ៣ នាទីតើនឹងមានអ្វីកើតឡើង?” សិស្សក៏តបថា “គ្មានអ្វីទេ”។
លោកសាស្រ្តាចារ្យក៏បន្ថែមថា “ល្អ ហើយចុះបើគ្រូនៅតែលើកកែវហ្នឹងកាន់មួយម៉ោង តើនឹងមានអ្វីកើតឡើង?” សិស្សម្នាក់ក៏ឆ្លើយមកវិញ “លោកគ្រូនឹងរោយស្រពន់ ហើយឈឺដៃ” ។ គ្រូក៏បានតបសិស្សថា “ត្រឹមត្រូវណាស់ ហើយចុះបើយើងកាន់វាមួយថ្ងៃពេញនៅះ?” លោកគ្រូនឹងអស់កំលាំង ដែក៏ទ្រាំទ្រលែបានអាចនិយាយបានថាមិនអាចកាន់វាបានទេ នោះលោកគ្រូប្រហែលជានឹងត្រូវចូលមន្ទីរពេទ្យទៀតផង។” សិស្សទាំងឡាយក៏សើចឡើង។ សាស្រ្តាចារ្យក៏តបថា “ត្រឹមត្រូវហើយ គ្រូសួរថាតើទំងន់នៃកែវទឹកមានប្រែប្រួលទេ? “ អ្នករាល់គ្នាឆ្លើយទេ ហើយគាត់បានបន្ត “តើអ្វីដែលធ្វើឲ្យដៃយើងស្រពន់ ហើយអស់កំលាំង?” ។
សិស្សនាំគ្នាឆ្ងល់អង្គុយមើលមុខគ្នា ភ្លាមនោះដែរគ្រូក៏បានថែមសម្តីថា “តើខ្ញុំត្រូវធ្វើម៉េចដើម្បីឲ្យជៀសវាងនឹងការឈឺស្រពន់ អស់កំលាំងដែ?” សិស្សម្នាក់ក៏បានឆ្លើយវិញថា “ងាយណាស់គឺដាក់កែចុះវិញគឺរូចទៅហើយ” គ្រូក៏ឯកភាពនឹងសិស្ស ហើយពន្យល់ថា។
ពិតណាស់ រឿងបញ្ហាជីវិតគឺកើតឡើងដូចនេះ ប្រើសិនបើយើងរក្សាបញ្ហារទុកក្នុងខួរក្បាលក្នុងរយៈពេលខ្លីនោះយើងមិនសូវមានទុកអ្វីតែប្រសិនបើទុកក្នុងរយៈពេលយូរវិញវាក៏នឹងធ្វើឲ្យយើងឈឺដែរ។ កាន់តែយូរធ្វើឲ្យអ្នកកាន់តែអស់កំលាំង ហើយនឹងធ្វើឲ្យយើងអាចនឹងអសមត្ថភាពធ្វើកិច្ចការផ្សេងទៀត។ វាពិតជាសំខាន់ចំពោះការប្រឈមមុខនឹងបញ្ហារជីវិត តែកាន់តែសំខាន់នោះយើងចេះដាក់វាចុះពេលយើងចូលដំណេក។ ធ្វើបែបនេះយើងអាចកាត់បន្ថយភាពតានតឹង ងើបឡើងដោយភាពស្រស់ស្រាយ និងមានកម្លាំងពលាំង អាចដោះស្រាយបញ្ហារបានប្រសើជាងពេលមុន។”
ចេះដាក់កែវទុកសិន កុំឲ្យកាន់រហូតអាចធ្វើឲ្យយើងស្រពន់ដៃធ្វើអ្វីលែងកើត។

Comments are closed.