នៅតំបន់ជនបទមួយ មានប្តីប្រពន្ឋចំណាស់មួយគួរគ្មានកូនចៅអ្វីទេ ហើយពួកគាត់មានលាមួយក្បាលដែលខំចិញ្ជឹមបំណងយកលក់ធ្វើទុនធ្វើស្រែចំការ។
លុះដល់លាធំគាត់ទាំងពីរក៏ដឹកវាយកទៅលក់ ។ ពួកគាត់បានជិះលើខ្នងលាដើរកាត់ភូមិមួយ ពេលនោះ មានបុរសម្នាក់ឃើញហើយស្រែកប្រាប់ “ស្លាប់ហើយជិះលើលាទាំងពីរអ្នកចឹងលាបាក់កំលាំង ឈឺងាប់ហើយ យកលក់ម៉េចកើត?” លឺដូចនេះប្តីប្រពន្ឋក៏គិតថាត្រូវហើយប្តីក៏ចុះដើរបន្ត។ លុះដល់ភូមិមួយទៀតស្រាប់តែក្មេងៗមួយក្រុមសើចចំអកឲ្យបុរសជាប្តីថាជាប្រុសនេះយាប់ម្លេះ ខ្លាចប្រពន្ឋ ម៉េចមិនជិះខ្លួនឯង។ ប្រពន្ឋលឺហើយហាក់អាណិតប្តី និង រអៀសខ្លួន ក៏ហៅប្តីឲ្យឡើងជិះវិញហើយ ខ្លួនដើរ។ ធ្វើដំណើរយូៗទៅពួកគាត់បានមកដល់ស្រុកមួយ មកដល់អណ្តូងទឹកមួយដែលមានស្រីៗមួយហ្វួងកំពុងគក់ខោអាវ។ ស្រីៗនោះស្រែកពីចង្ងាយថា យី “តានេះកោតខ្លួនជាប្រុសមានកំលាំងសុខចិត្តជិះលា អោយប្រពន្ឋដើរបែកញ់ើសប៉ុនគ្រាប់ពោត គ្មានចេះអាណិតគ្នាជាស្រីសីអីសោះ”។ ចំណែកបុរសជាប្តីបានលឺ ពាក្យចំអកពីស្រីៗក៏ហាក់រអៀសខ្លួនហើយមិនដឹកធ្វើយ៉ាងម៉េចក៏សំរេចចិត្តបន្តធ្វើដំណើរទៅមុខដោយមិនជិះលាទាំងពីរនាក់។ យូរទៅគាត់ទាំងពីរបានដើរមកដល់ផ្សារ អ្នកផ្សារនាំគ្នាសើច “យី!មានលាឲ្យជិះមិនចេះជិះសុខចិត្តដើរទាំងពីរនាក់ ពិតជាល្ងង់មែន។” អ្នកទាំងពីរមើលមុខគ្នា ហើយក៏អស់សំណើចខ្លួនឯង។
ជីវិតរបស់យើងតែងតែជួបសភាពដូចប្តីប្រពន្ឋខាងលើនេះ ពេលធ្វើកិច្ចការមួយដែលខ្លួនយល់ថាល្អតែក៏តែងអ្នកផ្សេងយល់ថាទើសនេះ ខ្វះនោះ មិនសមនេះ ស្ទើនោះមិនចេះសមបំណងអ្នកគ្រប់គ្នា។ ជាការពិតយើងមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នានោះទេ
ហើយយើងក៏មិនមែនកើតមកសំរាប់ផ្គាប់ចិត្តគេនោះដែរ ពោលយើងធ្វើអ្វីគួរតាមបំណង ក្តីស្រមៃ ដោយមិនប៉ះពាល់គេច្រើន ហើយមានប្រយោជន៏ទាំងបុគ្គល និង រួមនោះគឺល្អណាស់ទៅហើយ។
បើរវល់តែធ្វើផ្គាប់ចិត្តមនុស្សគ្រប់គ្នានោះ យើងនឹងគ្មានបានសំរេចការងារអ្វីឡើយ។
Comments are closed.