រូបបែបនៃការធ្វើយុទ្ធសាស្រ្ត មូលដ្ឋានគ្រឹះនៃការឈ្នះចាញ់របស់វានោះគឺការឈរនៅលើការចេះបោកបញ្ជោត នឹងបំភានភ្នែកសត្រូវ ដោយការធ្វើឲ្យសត្រូវ មានការយល់ឃើញចូលទៅក្នុងផ្លូវខុស ដោយសារតែទិន្ន័យមិនត្រឹមត្រូវផ្សេងៗ របស់យើង។ បទដ្ឋាននៃការធ្វើយុទ្ធសាស្រ្ត គឺការយកឈ្នះសត្រូវជាធំ។ ដោយព្រោះហេតុនោះ ការបោកបំភាន់ភ្នែកសត្រូវដោយប្រការផ្សេងៗ របស់អ្នកនោះគឺអ្នកចាំបាច់ត្រូវតែធ្វើឡើងដោយជៀសមិនផុត។
ឯការបោកបំភាន់ភ្នែកសត្រូវនោះ ត្រូវបានគេបកស្រាយបំភ្លឺថា៖ ប្រសិនបើអ្នកអាចធ្វើអ្វីមួយបាន នោះអ្នកត្រូវតែបង្ហាញឲ្យសត្រូវបានមើលឃើញថា អ្នកបែរជាមិនអាចធ្វើអ្វីមួយនោះបានទៅវិញ។ ប្រសិនបើអ្នកកំពុងតែធ្វើការយ៉ាងសកម្ម នោះសត្រូវរបស់អ្នកត្រូវបង្ហាញឲ្យសត្រូវបានមើលឃើញថា អ្នកកំពុងអសកម្មទៅវិញ។ ហើយប្រសិនបើអ្នកកំពុងត្រៀមកម្លាំងសម្រាប់ការប្រយុទ្ធ នោះអ្នកត្រូវធ្វើឲ្យសត្រូវធ្វើឲ្យសត្រូវបានមើលឃើញថា អ្នកបែរជាមិនបានធ្វើអ្វីទាំងអស់ទៅវិញ។ ម៉្យាងវិញទៀត ប្រសិនបើអ្នកកំពុងតែខ្លាំងនោះអ្នកត្រូវធ្វើឲ្យសត្រូវបានមើលឃើញថា អ្នកកំពុងតែទន់ខ្សោយទៅវិញ។
ហើយប្រសិនបើអ្នកកំពុងតែនៅក្នុងទីជិតនៃសត្រូវ នោះអ្នកត្រូវធ្វើសញ្ញាដើម្បីឲ្យសត្រូវបានមើលឃើញថា អ្នកហាក់កំពុងនៅក្នុងទីឆ្ងាយអំពីសត្រូវនោះទៅវិញ។ មួយវិញទៀត ប្រសិនបើអ្នកកំពុងនៅក្នុងទីឆ្ងាយអំពីសត្រូវនៅ នោះអ្នកត្រូវធ្វើឲ្យសត្រូវរបស់អ្នកនោះ មានការជឿទុកចិត្តថា អ្នកហាក់កំពុងតែនៅក្នុងទីជិតបង្ហើយនៃសត្រូវរបស់អ្នកនោះទៅវិញ។
លក្ខណៈនៃការបោកបំភាន់ភ្នែគសត្រូវត្រូវបានគេរៀបចំឡើយដោយមានទម្រន់បែបនេះឯង។ គួរបញ្ជាក់ជូនថា ត្បិតរូបបែបនៃយុទ្ធសាស្ត្រនេះ មានទម្រង់ជាលក្ខណៈធ្វើសង្គ្រាមក្នុងការប្រើកងទ័ពនាសម័យបុរាណ តែរូបបែបនេះយុទ្ធសាស្រ្តនេះ អ្នកអាចគិតដោយការប្រៀបធៀបមកជាការធ្វើការងារក្នុងជីវិត អាជីវកម្ម កីឡា និងនយោបាយនាពេលបច្ចុប្បន្នភាពនេះបានដោយទូលំទូលាយ។ ជាការពិតណាស់ គឺវាមានគំនិតជាពហុដ៏អស្ចារ្យក្រៃលែងនៅក្នុងទម្រង់នៃយុទ្ធសាស្ត្រទាំងអស់នោះ។ ប្រសិនបើអ្នកអាចបំបែករូបបែបនៃយុទ្ធសាស្រ្តទាំងអស់នោះ។ ប្រសិនបើអ្នកអាចបំបែករូបបែបនៃយុទ្ធសាស្ត្រទាំងអស់នោះបានទេ នោះគឹមានន័យថា អ្នកបែកប្រាជ្ញាហើយ។ អ្នកនឹងមានការចេះដឹងជ្រាលជ្រៅ និងទូលំទូលាយ ដោយអ្នកបានយល់ដឹងអំពីទម្រង់នៃយុទ្ធសាស្ត្រទាំងអស់នោះ។
ដូចមានពាក្យមួយនិយាយថា៖ ដរាបណាអ្នកអស់ការអនុវត្តសិល្បៈ និងយុទ្ធសាស្ត្រ ដរាបនោះ ជីវិតរបស់អ្នកនឹងបានរលំ។ អង្គភាពរបស់អ្នកនឹងបរាជ័យ។ ហើយនគររបស់អ្នកនឹងរលាយបាត់ឈ្មោះចេញពីបញ្ជីនៃពិភពលោកនេះ។ ដូច្នេះ សិល្បៈនឹងយុទ្ធសាស្ត្រនេះ មានភាពសំខាន់ខ្លាំងណាស់អ្នកត្រូវតែសិក្សាដោយការយកចិត្តទុកដាក់ជាទីបំផុត។ បើអ្នកចេះដឹងល្អហើយ នោះជីវិតរបស់អ្នកនឹងរីកចម្រើន អង្គភាពរបស់អ្នកនឹងទទួលបានជោគជ័យ ហើយនគររបស់អ្នក នឹងរុងរឿងអស់ជាច្រើនរយឆ្នាំ មិនរលាយបាត់ឈ្មោះចេញពីបញ្ជីនៃពិភពលោកនេះនោះឡើយ។
Comments are closed.