កុំ​ត្រាប់​តាម​គ្រូ​ទាំង​​ងងឹត

កាលពីព្រេងនាយ មានតាឥសីមួយអង្គ​ និងកូនសិស្សមួយក្រុម បានដដើរឆ្លងកាត់ព្រៃជ្រៅមួយដែលមិនមានអ្នកផងធ្លាប់ទៅដល់។នៅតាមផ្លូវមានស្រះជិត​ស្ងួតទឹកមួយ នៅសល់តែទឹកមួយក្លុកមានកូនត្រីតូចៗពេញកំពុងត្រដ៏ខ្យល់ចង់ស្លាប់។​ តាឥសីឃើញដូចនោះក៏ឈប់និងអោនចុះរួចលេបកូនត្រីខ្លះចូលក្នុងពោះរបស់គាត់។កូនសិស្សទំាងឡាយបានសម្រេចចិត្តលេបត្រីតាមគ្រូរបស់ខ្លួនដូចៗគ្នា។តាឥសី មិនបាននិយាយអ្វីទៅកូនសិស្សទាំងនោះទេ រួចក៏បន្តដំណើរទៅមុខទៀត ។មិនយូរប៉ុន្មាន លោកតាឥសីនិងកូនសិស្សក៏ទៅដល់ស្រះទឹកធំមួយ លោកតាឥសីបានខ្ចាក់ត្រីចេញពីពោះរបស់ខ្លួនទាំងរស់ចូលក្នុងស្រះនោះ រីឯកូនសិស្សទាំងឡាយឃើញហើយក៏ប្រឹងខ្ចាក់តី្រពីពោះរបស់ខ្លួនតាមលោកតាឥសីដែរ។ កូនសិស្សទាំងនោះ បានខ្ចាក់តី្រស្លាប់ខ្លះៗចេញពីពោះខ្លួនប៉ុណ្ណោះ។
លោកតាឥសីបាននិយាយថា៖ហេតុអ្វីបានជាអ្នកលេបត្រីទាំងនោះចូលពោះ ទាំងខ្លួនមិនដឹងពីរបៀបរក្សាត្រីទំាងនោះអោយរស់ក្នុងក្រពះផងនោះ? .. ហេតុអ្វីបានជាអ្នកធ្វើតំរាប់តាមយើងដោយមិនដឹងមូលហេតុផលអ្វីសោះ?

យើងមិនគួរយកតម្រាប់តាមនរណាម្នាក់ទាំងងងឹតងងល់ទេ។យើងគួរតែព្យាយាមស្វែងយល់ពីមូលហេតុជាមុនសិន។

Comments are closed.