នៅក្នុងទីក្រុងមួយជារៀងរាល់ឆ្នាំ តែងមានពិធីប្រកួតប្រជែងកាប់ដើមឈើ ត្រូវបានរៀបចំឡើង។ ច្បាប់សម្រាប់ការប្រកួតប្រជែងនេះគឺសាមញ្ញទេ អ្នកដែលកាប់ដើមឈើ បានច្រើនបំផុតមុនថ្ងៃលិច ជាអ្នកឈ្នះ។ នៅឆ្នាំនេះមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលអាចឈានមកដល់វគ្គផ្តាច់ព្រ័ត្របាន។ មួយគឺមនុស្សមានវ័យចំណាស់និងមានបទពិសោធច្រើនបំផុតក្នុងការកាប់ដើមឈើ ម្នាក់ទៀតមានវ័យក្មេងនិងមានកំលាំងខ្លាំងក្លាជាង ក្នុងការកាប់ដើមឈើ។
បុរសវ័យក្មេងពេញកំលាំងមានភាពរីករាយដោយឃើញដៃគូរបស់ខ្លួនជាមនុស្សចាស់។ ការប្រកួតប្រជែងចុងក្រោយនេះក៏បានចាប់ផ្តើមភ្លាម គាត់បានចូលទៅព្រៃជ្រៅដើម្បីកាប់ដើមឈើភ្លាមតែម្តង។ឯបុរសចាស់ បានទៅជ្រុងម្ខាងនៃព្រៃនឹងបានចាប់ផ្តើមការងាររបស់គាត់យ៉ាងស្ងាមស្ងាត់ដែរ។ ក្នុងអំឡុងពេលនៃការប្រកួតប្រជែង បុរសវ័យក្មេងអាចឮសំឡេងពីផ្នែកម្ខាងទៀតនៃព្រៃឈើជាកន្លែងបុរសវ័យចំណាស់កំពុងកាត់ដើមឈើ។គាត់អាចឮសំឡេងដើមឈើដូលចុះយ៉ាងច្បាស់។បុរសវ័យក្មេងកត់សម្គាល់ឃើញថាសំឡេងនៃដើមឈើដួលបានបញ្ឈប់ជារឿយៗក្នុងចន្លោះពេលទៀងទាត់។ គាត់បានឡើងទៅចុងឈើខ្ពស់និងបានឃើញបុរសចាក់កំពុងសំរាកយកកំលាំង។បុរសវ័យក្មេងឃើញដូចនេះហើយ ក៏ឆ្លៀតពេលប្រឹងកាប់ដើមឈើបន្តដោយមិនសំរាកឡើយ។ ហើយគាត់ជឿរជាក់ថាគាត់ប្រាកដជាឈ្នះ។ នៅចុងបញ្ចប់នៃការប្រកួតប្រជែងនេះអ្នកកាប់ឈើវ័យក្មេងបានមើលទៅគំនឈើដែលខ្លួនបានកាប់ និងមានទំនុកចិត្តយ៉ាងខ្លាំងថាលោកនឹងឈ្នះព្រោះគាត់មិនបានសម្រាកពីការកាប់ឈើដូចបុរសចាស់ឡើយ។ ឈរនៅលើវេទិការប្រគល់រង្វន់ជើងឯក បុរសក្មេងមើលទៅពោរពេញទៅដោយទំនុកចិត្តថាលោកនឹងក្លាយជាម្ចាស់ជើងឯកនៃការប្រកួតប្រជែង រីឯបុរសវ័យចំណាស់មើលទៅមិនសូវអស់កំលាំងដូចបុរសក្មេងទេ។នៅពេលប្រកាសលទ្ធផលបុរសវ័យក្មេងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឮថាបុរសវ័យចំណាស់បានឈ្នះការប្រកួតប្រជែងនោះ។
បុរសម្នាក់ក្មេងបែរមុខទៅបុរសចាស់ហើយនិយាយថា “តើរឿងនេះអាចធ្វើទៅបានយ៉ាងដូចមេ្តច ?? ខ្ញុំដឹងថាលោកអ៊ុំមិនបានប្រឹងប្រែងកាប់ឈើទេ ហើយបានសំរាករហូត .. “បុរសវ័យចំណាស់បានឆ្លើយថា: “បាទខ្ញុំបានយករាល់ម៉ោងដែលមិនកាប់ឈើនោះដើម្បីសំលៀងឧបករណ៍របស់ខ្ញុំ ..”
កុំប្រញាប់ប្រញាល់ធ្វើអ្វីៗ ដោយមិនទុកពេលវេលាសំរាប់គិតពីវិធីត្រូវធ្វើអោយបានច្បាស់ និងល្អប្រសើរនោះ។ បើប្រញ្ញាប់ហើយបង្ករជាបញ្ហារវីញនោះជារឿងខាបបង់មួយ ឬអាចជាកត្តបរាជ័យ។ អ្នកអាចផ្អាកការងារនោះសិន ហើយដកថយមួយជំហ៊ាន រួចពិនិត្យមើលស្ថានការ និងវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការធ្វើ។
Comments are closed.