មុខម្ហូបនេះ គឺងាយស្រួលការធ្វើបំផុត ប៉ុន្តែអ្នកត្រូវចំណាយពេលបន្តិចទៅលើការ ស្ងោពោះគោនោះឲ្យឆ្អិនជាមុនសិន ប្រសិន បើពោះគោនោះឆ្អិនរូចរាល់ហើយគឺ អ្នកមិនចំណាយពេលច្រើនទេ ក្នុងការធ្វើមុខម្ហូបមួយមុខនេះ។
គ្រឿងផ្សំ៖
-ពោះគោ ៥០០ ក្រាម
-ការ៉ុត ១ផ្លែ
-ជីគីមឆាយ ១០០ ក្រាម
-ជីបារាំងកាត់ជាកង់ៗ ប្រវែង ៣ ថ្នាំងដៃ
-ភ្លៅកង្កែប(បន្លែ) ១០០ ក្រាម
-ត្រយូងចេក មួយផ្លែតូចប្រហែល ៣០០ ក្រាម
-ខ្ទឹមស ៣ កំពឹស
-ខ្ទឹមក្រហម ៤ កំពឹស
-ម្ទេសក្រហម ៣ ផ្លែ
-គល់ស្លឹកគ្រៃ ៤ គល់
-ទឹកប្រហុក ៣ ស្លាបព្រាបាយ
-ទឹកក្រូចឆ្មា ៥ ស្លាបព្រាបាយ
-ទឹកត្រី ១ ស្លាបព្រាបាយ
វិធីធ្វើ៖
-ជាការចាប់ផ្តើមអ្នកត្រូវយកខ្ទឹមក្រហម ខ្ទឹមស និងម្ទេសហាន់ឲ្យស្តើងៗ។ គល់ស្លឹកគ្រៃហាន់ជា បន្ទះស្តើងៗ។ ចំណែកឯម្ទេសចិតជាបន្ទះបញ្ឆិតស្តើងៗ។
-យកចានគោមធំមួយ បន្ទាប់មកដាក់ខ្ទឹមក្រហម ខ្ទឹមស គល់ស្លឹកគ្រៃ និងម្ទេស ដែលបានហាន់រួចចូលទៅក្នុងចាន។
-ធ្វើការផ្សំគ្រឿង មានដូចជា ប៊ីចេង កន្លះស្លាព្រាបាយ ទឹកត្រី ១ស្លាបព្រាបាយ ទឹកប្រហុក ៣ស្លាបព្រាបាយ ស្ករស ២ ស្លាបព្រាបាយ ទឹកក្រូចឆ្មា ៥ ស្លាបព្រាបាយ បន្ទាប់មកធ្វើការកូរចូលគ្នាឲ្យសព្វ រួចក៍ចាក់ពោះគោដែលបានហាន់ជាបន្ទះស្តើងៗ នោះចូលទៅក្នុងចាននោះដែរ ហើយក៍ធ្វើការកូរចូលគ្នាម្តងទៀត ដើម្បីឲ្យចូលជាតិគ្នាបានល្អ រូចទុកដោយឡែកសិន (អ្នកអាចចាក់វាញាំជាមួយគ្នាក៏បាន ឬក៏ដាក់ញាំដោយឡែកពីគ្នាក៏បាន)។
-ផ្នែកបន្លែត្រូវរៀបចំដាក់ចានមួយចំហៀងសិន មានដូចជា ការ៉ុតចិតជាបន្ទះបញ្ឆិតស្តើងៗ ភ្លៅកង្កែបកាត់ជាកង់ៗប្រវែង ៣ថ្នាំងដៃ ជីបារាំងក៍កាត់ដូចគ្នាដែរ ត្រយូងចេកឈូសហើយយក ទៅត្រាំទឹកលាយជាមួយ និងក្រូចឆ្មាសិនមុននឹងរៀបដាក់ចាន ចំណែកឯ ជីគីមឆាយហាន់ឲ្យតូចៗរួចដាក់ចូលទៅក្នុងញាំតែម្តង បន្ទាប់មកទៀតដូសញាំចូលទៅក្នុងចានជាការរូចរាល់៕
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.