បង្អែមចេកខ្ទិះ

ចេក គឺ​ជា​ផ្លែឈើ​ម្យ៉ាង​ដែល​សម្បូរ​ទៅ​ដោយវីតា​មីន ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​​សុខ​ភាព​ ហើយ​វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​អន្លក់ ឬ​ក៏​នំ​ផ្សេងៗ​។ ហើយ​ខាង​​ក្រោម​នេះ​ដែរ គឺជា​វិធី​ធ្វើ​​បង្អែម​ចេក​ខ្ទិះ ដែល​ស្ត្រី​មេ​ផ្ទះ​គ្រប់​រូប​តែង​តែ​ចូល​ចិត្ត​ធ្វើ​សម្រាប់​ពិសារ​លាង​មាត់​ក្រោយ​ពេល​បាយ​រួច។
គ្រឿងផ្សំ
– ចេកទុំ ៧ ផ្លែ
– ស្កសរ ៣០០០ ក្រាម
– ដូងទុំមួយចំហៀង
– សាគូ ៥០ ក្រាម
វិធីធ្វើ
១. បក​សំបក​ចេក​ឲ្យ​ស្អាត បន្ទាប់​មក​ពុះ​ចេកជាពីទុកមួយអន្លើ។
២. កោស​ដូង​ពូត​យក​ខ្ទិះ​ដើម នឹង​ខ្ទះ​ចុង ​ដាក់​ទឹក​តែ​បន្តិច ឬ​ក៏​មិន​បាច់​ដាក់​ក៏​បាន​ដែរ។ ពូត​​ដាក់​ក្នុង​​កូន​ចាន​តូច​មួយ​ទុក​សម្រាប់​ស្រោច​ពី​លើ​បង្អែម​ចំណែក​ខ្ទិះ​ចុង​ចាក់​ចូល​ក្នុង​ឆ្នាំង​តូច​ល្មម​មួយ។
៣. លាង​សាគូ​ឲ្យ​ស្អាត បន្ទាប់​មក​ចាក់​សាគូ​ព្រម​ទាំង​ចេក​ចូល​ទៅ​ក្នុង​ឆ្នាំង​ទឹក​ខ្ទិះ​ដាក់​ដាំ​លើ​ភ្លើង​ ចាំរហូត​ដល់​សាគូរីក​​សុំដាក់​ស្ករ និង​អំបិល​ចូល​ឲ្យ​រលាយ​ជាការ​ស្រេច។
៤. ពេល​ដែល​ចាក់​ញ៉ាំ សូម​​ស្រោច​ខ្ទិះ​ដើម​បន្តិច​ពី​លើ៕

Comments are closed.