របៀបធ្វើនំពពាយ

គ្រឿងផ្សំ
-ម្សៅដំណើប
-ដូងទុំ
-សណ្តែកបាយ
-ល្ងស
-ដូងរលាក់ទឹក
វិធីធ្វើ
-ដូងទុំកោស ពូតយក ខ្ទិះដើម ចំណែកដូងរលាក់ទឹក កោសយកសាច់។
-សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត។
-ម្សៅដំណើបលាយទឹក ក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ នឹង សូនជាដុំសំប៉ែត សឹមយកសណ្តែក ដែលយើងបានប្របាច់ឲ្យម៉ត់មុននេះ មកដាក់នៅចំកណ្តាលធ្វើជាស្នូល ទើបបតម្សៅជាពីរ ប្របាច់ចុងៗ ឲ្យជាប់គ្នាដូចឆ្មេញរណារ។
-ខ្ទិះដើមសូមនាំយកទៅរម្ងាស់ឲ្យឡើងខាប់ៗ ។
-យក ឆ្នាំងចំហុយឡាំងស៊ឹងដាក់ស្លឹកចេកទ្រាប់ទៅនឹងបាត យកខ្ទិះដើមដែលបានរម្ងាស់នេះមកលាប លើស្លឹកចេក បន្ទាប់មក យកនំមកដាក់តំរៀបឲ្យ ពេញ នឹងប្រើពេលចំហុយប្រហែល ១០-១៥ នាទីជាការស្រេច៕

Comments are closed.