អាហារសមុទ្រ កំពុងតែទទួលបានការពេញនិយមយ៉ាងច្រើនពីសំណាក់គ្រប់ស្រទាប់យុវវ័យ ក្នុងការទទួលទានជាអាហារសម្រន់លេង ជាពិសេសពេលល្ងាចៗតែម្តង។ ហើយក្នុងចំណោមអាហារសមុទ្រទាំងនោះ អយស្ទ័រ ក៏ត្រូវបានគេនិយមទទួលទានមិនចាញ់ពពួកអាហារសមុទ្រដទៃទៀតដែរ ។ អយស្ទ័រ ក៏មានផ្ទុកនូវសារធាតុចិញ្ចឹម វីតាមីន និងរ៉ែជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាព ដ៏ច្រើនលើសលប់។ ដូច្នេះការទទួលទានអយស្ទ័រត្រូវបានគេដឹងថាមានប្រយោជន៍សម្រាប់សុខភាពជាច្រើនដូចជា៖
# ជំនួយផ្លូវភេទការទទួលទានអយស្ទ័រ
ត្រូវបានគេរកឃើញថា អាចជួយបង្កើនចំណង់ផ្លូវភេទ និងធ្វើឱ្យដំណើរការរួមភេទកាន់តែល្អប្រសើរជាងមុនស្ទើរតែមិនគួរឱ្យជឿផងដែរ។ពិសេសអាចជំនួយប្រដាប់ភេទបុរសឱ្យរឹងមាំខ្លាំងក្លាជាងមុន ថែមទាំងបង្ការជំងឺងាប់លិង្គទៀតផង។
# ជួយសម្រកទម្ងន់
អយស្ទ័រមានកាឡូរីទាបដែលសាកសមបំផុតសម្រាប់អ្នកដែលចង់រក្សារាងឱ្យនៅស្រស់ស្អាត និងអ្នកដែលចង់ធ្វើការសម្រកទម្ងន់។
# ផ្ទុកនូវប្រូតេអ៊ីនជំនួយសុខភាពទូទៅ
អយស្ទ័រ មានផ្ទុកនូវប្រួតេអ៊ីនជាច្រើន ដែលអាចជំនួយសុខភាពជាច្រើនដូចជា៖ បង្កើនមុខងាររំលាយអាហារឱ្យល្អប្រសើរជាងមុន ជួសជុលជាលិការាងកាយដែលខូចខាត បង្កើនការរីកលូតលាស់នៃកោសិការាងកាយ ធ្វើឱ្យសាច់ដុំរឹងមាំ និងជំនួយសុខភាពជាច្រើនទៀត។
# ការពារសុខភាពបេះដូងអយស្ទ័រ អាចជួយបង្កើនជាតិខ្លាញ់កូឡេស្តឺរ៉លល្អៗនិងជួយកម្ចាត់ខ្លាញ់កូឡេស្តឺរ៉លអាក្រក់ៗ ថែមទាំងជំនួយដល់សុខភាពបេះដូងច្រើនយ៉ាងផងដែរ រួមមាន៖ ជួយកាត់បន្ថយជាតិខ្លាញ់ដែលកកស្ទះក្នុងចរន្តឈាម និងជញ្ជាំងសរសៃឈាម បន្ថយសម្ពាធឈាម ជំនួយឱ្យអុកស៊ីហ្សែនធ្វើដំណើរទៅកាន់សរសៃឈាម និងសរសៃឈាមបេះដូង ជាពិសេសការពារ និងបន្ថយហានិភ័យនៃ ជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូង។
# ជួយឱ្យរបួសឆាប់ជាសះស្បើយជាតិស័ង្កសី នៅក្នុងអយស្ទ័រអាចជួយឱ្យមុខរបួសលើរាងកាយឆាប់ជាសះស្បើយ ថែមទាំងអាចជម្រុញឱ្យប្រព័ន្ធការពាររាងកាយកាន់តែមានភាពរឹងមាំអាចការពារ និងប្រឆាំងនឹងមេរោគបាក់តេរីផ្សេងៗទៀតផង។
# បង្កើនគ្រាប់ឈាម និងចរន្តឈាម
ជាតិដែកនៅក្នុងអយស្ទ័រ អាចជួយបង្កើនកម្រិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ បង្ការជំងឺខ្វះឈាម និងជំងឺស្លេកស្លាំងបានយ៉ាងប្រសើរ ជាពិសេស គឺអាចជំនួយថាមពលរាងកាយ ជំនួយគ្រាប់ភ្នែក ខួរក្បាល សុខភាពផ្លូវចិត្ត បំបាត់អាការអស់កម្លាំង ការពារជំងឺទាក់ទងនឹងក្រពះពោះវៀន និងអាការខ្សោយសាច់ដុំជាដើម។
# ការពារសុខភាពឆ្អឹងអយស្ទ័រសម្បូរទៅដោយ កាល់ស្យូម ស័ង្កសី ដែក ទង់ដែង ផូស្វ័រ និងសេឡេញ៉ូម (Selenium) ដែលអាចជំនួយឱ្យសុខភាពឆ្អឹងកាន់តែរឹងមាំ ថែមទាំងការពារឆ្អឹងឱ្យចៀសផុតពីជំងឺដែលយាយីដល់សុខភាពឆ្អឹង ដូចជាជំងឺពុកឆ្អឹងជាដើម។
# បង្កើនមុខងារប្រព័ន្ធភាពស៊ាំអយស្ទ័រសម្បូរទៅដោយវីតាមីន C វីតាមីន E សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការលាកផ្សេងៗ ដែលអាចជំនួយដល់សុខភាពទាំងមូលដូចជា៖ ប្រឆាំងរ៉ាឌីកាល់សេរីដែលប៉ះពាល់ដល់សុខភាព ធ្វើឱ្យកោសិកា និង DNA មានសុខភាពល្អ ការពារពីជំងឺមហារីកកាចសាហាវ ការពារសុខភាពបេះដូង ជំនួយស្បែក និងប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញ ថែមទាំងធ្វើឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ អាចទប់ស្កាត់រាល់ជំងឺផ្សេងៗបានយ៉ាងល្អ៕
Comments are closed.