គ្រឿងផ្សំសំបកនំ៖
- មេដំបែ yeast ១ស្លាបព្រាកាហ្វេ
- ម្សៅហើម baking soda ១ស្លាបព្រាកាហ្វេ
– ទឹកដោះគោឆៅ ១កំប៉ុង
– ម្សៅមី ៤កំប៉ុង
– ស្ករ ២ស្លាបព្រាបាយ
– អំបិល ១/២ ស្លាបព្រាកាហ្វេ
– និងទឹកក្តៅ សម្រាប់ថែមថយ
#របៀបធ្វើសំបកម្សៅ៖
១- យកម្សៅមី និងគ្រឿងគ្រៅខាងលើ លាយចូលគ្នាអោយសព្វ បើម្សៅនៅរឹង សូមច្រូចទឹកក្តៅឧណ្ហៗបន្ថែម។
២- យកម្សៅទុកចោល មួយអន្លើ ប្រហែលកន្លះម៉ោង។
#សំរាប់ស្នូលនំ៖
សាច់ជ្រូក ៣ខាំ
ស្ពៃក្តោបចិញ្ច្រាំ កន្លះចានចង្កើស
ការុតហាន់ល្អិត ពីរស្លាបព្រា
ប៉ិគក់ហាន់ល្អិតៗ ពីស្លាបព្រា
ខ្ទឹមដើមហាន់ល្អិតៗ ៥ដើម
ទឹកខ្យង ១ស្លាបព្រា
ប្រេងល្ង ១ស្លាបព្រា
ស្រាស ១ស្លាបព្រា
ម្រេច ចុងស្លាបព្រាកាហ្វេ
របៀបធ្វើស្នូល៖ លាយសាច់និងគ្រឿងទាំងអស់ ចូលគ្នា អោយសព្វ។
#របៀបធ្វើនំ៖
១- លុយម្សៅមួយដុំ ហើយសង្កិនអោយសំប៉ែតប៉ុនបាតដៃ។
២- យកស្លាបព្រាចូលស្នូលសាច់ជ្រូកដែលលាយហើយ មួយដុំ មកដាក់ចំកណ្តាល ហើយខ្ចប់មូរគួចមុខវា មួលអោយស្អាត។ បើចង់សំបូរបែប ថែមសាច់ក្រក និង ពងទាស្ងោរមួយចំណិត នៅក្នុងស្នូល មុននឹងខ្ចប់ជានំ សម្រាប់ចំហុយ។
៣- កាត់ក្រដាសមួយបន្ទះ សម្រាប់ដាក់កល់ពីក្រោមនំ ពេលចំហុយ កុំអោយនំស្អិតជាប់បាតឆ្នាំង។
៤- ចំហុយប្រហែល១៥នាទី ទើបលើកចុះទុកអោយត្រជាក់បន្តិច សឹមទទួលទាន។
៥- នំប៉ាវឆ្អិន អាចទុកក្នុងទូត្រជាក់ បានយូរថ្ងៃ តែត្រូវស្រោបនំ ដោយថង់ប្លាស្ទិក ដើម្បីរក្សាគុណភាព មិនអោយហួតកក លែងឆ្ងាញ់។ ពេលកំដៅ គេអាចយកមកចំហុយសាថ្មី ប្រាំនាទី ឬ ដាក់កំដៅក្នុង microwave មួយនាទី។
Comments are closed.