របៀបធ្វើអាម៉ុកខ្យង

គ្រឿងផ្សំ៖
-ខ្យង១គីឡូក្រាម
-សាច់ជ្រូកបីជាន់១ខាំ
-សណ្ដែកដី
-ម្ទេសឆ្អើរ
-ខ្វះដូង
-គ្រឿងបុក (រំដេង រមៀត ស្លឹកគ្រៃហាន់)
-កាពិ
-ប្រេងខ្យង
-គ្រាប់ជម្ពូឆាយកខ្ទះ
-ស្លឹកកន្ទួត
-ស្លឹកក្រូចសើច
-ពង់មាន់

វិធីធ្វើ៖
យកសាច់ខ្យងចេញពី សំបករបស់វា ប៉ុន្តែត្រូវរក្សាសំបកទាំងនោះទុក កុំចោល។
ចិញ្ច្រាំសាច់ជ្រូក និងហាន់សាច់ខ្យងជាចំណិតតូចៗ។
បន្ទាប់មកយកសាច់ជ្រូកចិញ្ច្រាំនិងសាច់ខ្យងហាន់រួចនោះទៅឆាចូលគ្នាជាមួយនឹងគ្រឿងបុក, ម្ទេសឆ្អើរ, និងកាពិ រហូតដល់ឆ្អិនល្អ។
ជំហាន បន្ទាប់ ត្រូវយកស្លឹក កន្ទួតទៅ ទ្រាប់សាច់ដែលឆាជា មួយគ្រឿងអម្បាញ់មិញ រួចហើយយកទៅញាត់ ចូលក្នុងសំបកខ្យងដែលរក្សាទុកនោះ។ប៉ុណ្ណឹង នៅមិនទាន់រួចរាល់ទេ។
ប្រិយមិត្តត្រូវចាក់ ទឹកខ្ទិះដែលឆាបញ្ចូល គ្នាជាមួយពងមាន់, ម្ទេសនិងស្លឹក ក្រូចសើច ទៅស្រោចពីលើខ្យល់ ដែលមានញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចហើយយកវាទៅចំហុយ ប្រហែលជា១៥នាទីទៀត ទើបរួចរាល់៕

Comments are closed.