វិធីធ្វើខគោ Khmer Spicy Beef Stew

គ្រឿងផ្សំ៖ សម្រាប់មនុស្ស ៤នាក់

– សាច់គោ កាត់ជាដុំជ្រុងធំល្ម 500g
– ការ៉ុត កាត់កង់ៗ 100g
– ម្ទេសឆ្អើរ ចិញ្រ្ចាំ 30g
– ស្ករក្រហម 60g
– កាពិ 15g
– ទឹកធម្មតា 1600ml
– ទឹកដោះគោខាប់ 2ស្លាបព្រាបាយ
– ទឹកត្រី 1ស្លាបព្រាបាយ
– ម្សៅស៊ុបមាន់ រ៉ូយ៉ាល់ឆេហ្វ ½ ស្លាបព្រាកាហ្វេ
– ប្រេងឆា 2ស្លាបព្រាបាយ
– ស្លឹកក្រូចសើច 2សន្លឹក
– ខ្ទឹមក្រហម ពុះជា4 60g
– ខ្ទឹមស ចិញ្រ្ចាំ 20g
– រំដេង ហាន់ស្តើងៗ 5g
– ផ្កាចន្ទន៍ 4g

វិធីធ្វើ៖
– ដាក់ខ្ទះចាក់ប្រេងឆា លីងគ្រឿងផ្សំ A និងស្ករក្រហមដោយប្រើភ្លើងតិចៗ។
– បន្ទាប់មកដាក់ម្ទេសឆ្អើរ និងកាពិចូលបន្តទៀតដោយឆាឲ្យសព្វ។
– ទើបដាក់សាច់ចូល ម្សៅស៊ុបរ៉ូយ៉ាល់ឆេហ្វ និងទឹកត្រីចូល ហើយឆាឲ្យបានរយៈពេល 3នាទី ដោយប្រើភ្លើងតិចៗបន្តទៀត។
– បន្ទាប់ពីឆាសាច់ឡើងក្រហមល្អជាមួយនឹង គ្រឿងហើយ ទើបចាក់ទឹក និងការ៉ុតចូល រម្ងាស់ដោយប្រើភ្លើងតិចៗបន្តទៀត។
– នៅពេលសាច់ផុយល្អហើយចាក់ ទឹកដោះគោចូលកូរឲ្យសព្វទទួល ទានជាការស្រេច៕

Note: ខគោ មានលក្ខណៈស្រដៀងនឹងសម្លការី ហើយទទួលទានជាមួយនំប៉័ងបានដូចគ្នា ប៉ុន្តែវិធីនៃ ការចម្អិន គ្រឿងផ្សំខ្លះខុសគ្នា ម្ហូបនេះក៏ពេញនិយមផងដែរ នៅតាមបណ្តាភោជនីយដ្ឋាន។


Comments are closed.