ចង់បានលុយ៥ម៉ឺនដុល្លារស្រួលៗ ពីម្ចាស់ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ដូច​យក​ខ្លួន​ទៅ​ផ្ញើ​ក្នុង​ពន្ធនាគារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាន្ត ប៊ុ​ន​ធឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២២ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ស​ង្យ័​យ​ម្នាក់ ដាក់​ព-ន្ធនា-គា-រ​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​ពី​បទ​.​ប៉ុ-នប៉-ង​កំ​ហែ-ង​យក​. ក្នុង​ការ​ប្រឌិត​រឿង​ចង់បាន​ប្រាក់ ដើម្បី​យក​ទៅ​ចិញ្ចឹម​ជីវភាព​គ្រួសារ ប៉ុន្តែ​ដូច​យក​ខ្លួន​ទៅ​ផ្ញើ​ក្នុង​ព-ន្ធ-នា-គារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ឃី ឆៃ​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អ្នក​រកស៊ី មានស្រុក​កំណើត​នៅ​ខេត្តកោះកុង និង​មុន​ចាប់ខ្លួន​ស្នាក់​នៅផ្ទះ​៥ ផ្លូវ​៣១BT ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ បាន​បញ្ជាក់​ថា ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​ប៉ុនប៉ង​កំ​ហែ-ង​យក​. ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ ដែល​ប-ទល្មើ-ស-​នេះ មា​នប​ញ្ញាតិ និង​ឲ្យ​ផ្ត-ន្ទា-ទោ-ស​តាម​មាត្រា​៣៦៣ មាត្រា​៣៦៤ និង​មាត្រា​៣៧០ នៃ​ក្រមព្រ-ហ្មទ-ណ្ឌ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ដើមចម​បណ្តាល​ឲ្យ​មានការ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២ តាម​ពាក្យប-ណ្តឹ-ង​របស់​ម្ចាស់​ក្រុមហ៊ុន «​សម្រស់​ធម្មជាតិ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពាក្យប-ណ្តឹ-ង ក៏​ដូច​ជា​ចម្លើយ​របស់​ជនសង្ស័យ​ត្រូវ​បាន​គេ​ដឹង​ថា ឈ្មោះ ឃី ឆៃ​ណា បាន​រង​នូវ​ប-ណ្តឹ-ង​របស់​ឈ្មោះ ឈាង រ័​ត្ន ជា​ម្ចាស់​ក្រុមហ៊ុន «​សម្រស់​ធម្មជាតិ​» ដែល​បាន​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​ព័ត៌មាន​មួយ​ថា មាន​គេ​ព្យាយាម​ប៉ុនប៉ង​ធ្វើ​-ឃា​.​-តទៅ​លើ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រឌិត​រឿង​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​ចេតនា ដើម្បី​ឲ្យ​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ​មានការ​ភ័យ​ខ្លាច ដើម្បី​ផ្តល់​ប្រាក់​ទៅ​ឲ្យ​ជនសង្ស័យ​យក​ទៅ​ដោះស្រាយ​បញ្ហា​ជីវភាព ពុំ​មាន​បំណង​អាក្រក់​លើស​ពី​នេះ​ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ ជនសង្ស័យ​បាន​បង្កើត​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម ដោយ​ដាក់​ឈ្មោះ​ថា Khy Chains ដើម្បី​ឆាត​ទាក់ទង​ទៅ​ជន​រង​គ្រោះ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ ជនសង្ស័យ​ក៏​បាន​ផ្ញើ​សា​ជា​សម្លេង​ចូល​ទៅ​តេ​ឡេ​ក្រាម​របស់​ឈ្មោះ ពាក់​មី ជា​អ្នក​ចែកចាយ​ឲ្យ​ដើមបណ្តឹង​ជា​ម្ចាស់​ក្រុមហ៊ុន «​សម្រស់​ធម្មជាតិ​» ដែល​មាន​ខ្លឹមសារ​ថា (​មាន​គេ​ប៉ុនប៉ង​ធ្វើ​បំណង​អាក្រក់​ទៅ​លើ​ក្រុម​គ្រួសារ​របស់​.​ស្រី​អូន​) ហើយ​ម្ចាស់​សារ​នោះ គឺ​ចង់​ជួប​ស្រី​អូន​ផ្ទាល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក​ក៏​មាន​លេខ​ទូរស័ព្ទ​មួយ បាន​តេ​ចូល​លេខ​ជនសង្ស័យ ដោយ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ពី​ការ​ប៉ុនប៉ង​អាក្រក់​ពី​ជន​ទុច្ចរិត​នោះ តែ​ត្រូវ​ជនសង្ស័យ​មិន​ឲ្យ​ជួប និង​បាន​ណាត់​ម្ចាស់​លេខ​ទូរស័ព្ទ​ជួប​គ្នា គឺ​ចង់​ជួប​តែ​ឈ្មោះ ឈាង រ័​ត្ន តែ​ប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២ ម្ចាស់​លេខ​ទូរស័ព្ទ​ថ្ងៃមុន បាន​តេ​ទៅ​ជនសង្ស័យ​ម្តងទៀត ដោយ​បាន​បញ្ជាក់​ថា គេ​ឈ្មោះ តុលា ជា​ជំនួយការ​លោក ឈាង រ័​ត្ន សុំ​ណាត់ជួប​ជនសង្ស័យ​នៅ​កន្លែង​ណា​ក៏​បាន ដើម្បី​ចរចា​ព័ត៌មាន​ការ​ប៉ុនប៉ង​អាក្រក់​នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​ឈ្មោះ តុលា និង​ជនសង្ស័យ​បាន​ណាត់គ្នា​ជួប​នៅ​ភោ​ជនី​ដ្ឋា​ន​មួយ​កន្លែង ម្តុំ​បុរី​ចំការ​ដូង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ពេល​ជួប​គ្នា​នោះ​ជនសង្ស័យ​ក៏​បាន​ប្រាប់​ទៅ​ឈ្មោះ តុលា ថា មាន​គេ​ប៉ុនប៉ង​ធ្វើ​ឃា​.-​តទៅ​លើ​ឈ្មោះ ឈាង រ័​ត្ន និង​ក្រុម​គ្រួសារ ដែល​រឿង​នេះ​បាន​លេច​ធ្លាយ​ចេញពី​មិត្តភក្តិ​គេ (​ជនសង្ស័យ​) ជា​អ្នកបើកបរ​រថយន្ត បើ​ចង់​ដឹង​ព័ត៌មាន​លម្អិត​ចាំ​គេ​ទៅ​សួរ​ឲ្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ទាក់ទង​ឈ្មោះ តុលា ណាត់ជួប​គ្នា​ម្តងទៀត ពេល​នោះ​ជនសង្ស័យ​ថា បើ​ចង់​ដឹង​រឿង​នឹង​ទាល់តែ​ឲ្យ​គេ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​កសិន បាន​គេ​ប្រាប់ ទើប​ភាគី​ខាង​ជន​រង​គ្រោះ​បាន​ដកឃ្លា​ពិចារណា​ឡើង​វិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ ភាគី​ទាំង​ពីរ​បាន​ណាត់ជួប​គ្នា​នៅ​ភោ​ជនី​ដ្ឋា​ន «​ស៊ុប​ម្រះ​» ស្ថិត​នៅ​ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ពេល​នោះ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ​តែ​ម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នោះ​សរុប​មក​វិញ ទាំង​ពាក្យបណ្តឹង និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ពិត​មាន​ភាព​ស៊ីសង្វាក់​ពាក់ព័ន្ធ​ប-ទល្មើ-ស ដែល​ជនសង្ស័យ​ចង់បាន​ប្រាក់ ដើម្បី​ដោះស្រាយ​ជីវភាព​ចិញ្ចឹម​គ្រួសារ ទើប​ប្រឌិត​រឿង​នេះ​ឡើង រហូត​ជាប់ចោទ​ពី​បទ​.​ប៉ុនប៉ង​កំ-​ហែ-ង​យក​. ចុង​ក្រោយ​បាន​ទៅ​ដេក​ក្នុង​ព-ន្ធនា-គា-រ​តែ​ម្តង​ទៅ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.