អាណិតណាស់! កូនតូចយំឱបឪពុកមិនឲ្យចូល ច្បាំ.ង ហាក់ជាប្រផ្នូលចង់ប្រាប់ថា នឹងមានរឿងមិ ន.ល្អកើតឡើងចំពោះលោកពុកហើយ កុំទៅចោ.ល.កូនអី…!!

អាណិតណាស់! កូនតូចយំឱបឪពុកមិនឲ្យចូល ច្បាំ.ង ហាក់ជាប្រផ្នូលចង់ប្រាប់ថា នឹងមានរឿងមិ ន.ល្អកើតឡើងចំពោះលោកពុកហើយ កុំទៅចោ.ល.កូនអី…!!…វីដេអូក្តុកក្តូលរំជូលចិត្ត ដែលបង្ហោះលើបណ្ដាញសង្គម តាមរយៈទំព័រហ្វេសប៊ុករបស់គេហទំព័រ dailymail បានធ្វើឲ្យមនុស្សរាប់លាននាក់ទប់ទឹកភ្នែកមិនជាប់យំតាមដោយមិនដឹងខ្លួន។

គ្រប់គ្នាយំតាមហើយ នៅពេលឮសំឡេងកុមារតូចស្រែកទ្រហោយំទន្ទ្រាំជើងមិនព្រមឲ្យលោកឪពុកជាទីស្រឡាញ់ឃ្លាតឆ្ងាយពីខ្លួន ដើម្បីទៅបំពេញបេសកកម្មនៅក្នុងសមរភូមិប្រយុទ្ធតតាំងនឹងទ័ពរុស្ស៊ី ដែលកំពុងចូលឈ្លានពានអ៊ុយក្រែន។

បើតាមរយៈវីដេអូនេះ បានបង្ហាញថា បុរសដែលជាឪពុករូបនេះគឺជាមន្ត្រីប៉ូលិស ហើយដូចដែលអ្នករាល់គ្នាដឹងហើយថា នៅពេលនេះគាត់ត្រូវបំពេញភារកិច្ចក្នុងនាជាកងកម្លាំង។ ខណៈនៅក្នុងប្រទេសអ៊ុយក្រែនកំពុងតែស្ថិតនៅក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី ដើម្បីការពារទឹកដី។

យ៉ាងណាមិញ ទង្វើរបស់កុមារីតូច បើយើងនិយាយមួយជ្រុង តាមបែបជំនឿរបស់ខ្មែរពីបុរាណ នោះគឺក្មេងតូចមានញាណពិសេសម្យ៉ាងដែលអាចដឹងរឿងហេតុដែលនឹងកើតឡើងមុន។ ក្មួយស្រីតូចយំឱបប៉ាប៉ាជាប់មិនព្រមលែង មិនចង់ឲ្យទៅដាច់ខាត អាចជាប្រផ្នូលចង់ប្រាប់លោកពុកថា “នឹងមានរឿងមិនល្អនឹងកើតឡើងចំពោះលោកពុកហើយ សូមលោកពុកកុំទៅអី..!!”។ បែបនេះក្តី នេះវាគ្រាន់ជាការយល់ឃើញតែមួយជ្រុងប៉ុណ្ណោះ។ រឿងរ៉ាវពិតកើតឡើងបែបណានោះ សូមប្រិយមិត្តពិចារណាតាមការយល់ឃើញរៀងៗខ្លួន។ សូមទស្សនាវីដេអូឃ្លីប៖


Comments are closed, but trackbacks and pingbacks are open.