ទូតរុស្សុីប្រាប់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា រុស្សុីមិនមានបំណងចូលកាន់កាប់អ៊ុយក្រែនទេ គឺគ្រាន់តែចង់ឲ្យអ៊ុយក្រែន ទៅជាប្រទេសបែបនេះវិញ

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ បានមានជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិច (Anatoly BOROVIK)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៃសហព័ន្ធរុស្ស៉ី នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឱកាសនោះ លោក អាណាតូលី បូរ៉ូវិច បានលើកឡើងអំពីការវិវត្តនៃសភាពការណ៍ ជុំវិញ ស ង្រ្គា.ម រុស្ស៉ី និងអ៊ុយក្រែន។អំពីបញ្ហា ស ង្រ្គា.ម រវាងរុស្ស៉ី និងអ៊ុយក្រែន លោកឯកអគ្គរដ្ឋទូត បានលើកថា ប្រតិបត្តិការយោធារុស្ស៉ីនៅប្រទេសអ៊ុយក្រែន គឺគ្រាន់តែចង់ធានាឱ្យបាននូវសន្តិសុខរបស់រុស្ស៉ី តែប៉ុណ្ណោះ។ លោកបន្តថា អង្គការណាតូ (NATO) បានពង្រាយសមាជិករបស់ខ្លួននៅអឺរ៉ុបខាងកើត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរុស្ស៉ី។លោក អាណាតូលី បូរ៉ូវិច បាន

បន្ថែមថា ប្រទេសអ៊ុយក្រែន ប្រ កា.ន់ ពូ ជ សា .ស ន៍ ជា តិ និយម ច ង្អៀ.ត ច ង្អ.ល់ បាន ហា. ម ឃា.ត់ ការប្រើប្រាស់ភាសារុស្ស៉ី ថែមទាំងបានប្រព្រិត្តអំពី ឧ ក្រិ.ដ្ឋ ក.ម្ម ប្រ ល័.យ ពូ.ជ សា.ស ន៍ មកលើប្រជាជន ដែលមានដើមកំណើតរុស្ស៉ី នៅរដ្ឋ Donbass ដែលរុស្ស៉ីទទួលស្គាល់ជារដ្ឋឯករាជ្យរួចហើយ។បើតាមលោកឯកអគ្គរដ្ឋទូត បានបន្តថា ប្រតិបត្តិការយោធារុស្ស៉ីនៅប្រទេសអ៊ុយក្រែន មិនមានទិសដៅ វា .យ ប្រ.ហា .រ ប្រជាជនស៊ីវិលទេ និងចៀសវាង ទ ម្លា.ក់ គ្រា.ប់

បែ.ក លើកន្លែងប្រជាជនស៊ីវិលរស់នៅ គឺមានទិសដៅ វា.យ ប្រ.ហា.រ តែមូលដ្ឋាន យោ ធា របស់អ៊ុយក្រែន តែប៉ុណ្ណោះ។លោកបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៉ីមិនមានបំណងចូលកាន់កាប់ប្រទេសអ៊ុយក្រែន គឺគ្រាន់តែចង់ឲ្យប្រទេសអ៊ុយក្រែនទៅជាប្រទេសអព្យាក្រឹត និងមិនចូលរួមជាមួយអង្គការណាតូ»។នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជម្រាបលោកឯកអគ្គរដ្ឋទូតថា លោកឧបនាយករដ្ឋមន្ត្រី បានយល់អំពីមូលហេតុដើមនៃ ស ង្រ្គា.ម នេះ គឺមានបញ្ហាភូមិសាស្រ្តប្រវត្តិសាស្រ្ត

និងនយោបាយ។ ភូមិសាស្ត្រ គឺអ៊ុយក្រែន និងអឺរ៉ុបខាងកើតនៅក្បែររុស្ស៉ី។ ប្រវត្តិសាស្ត្រ គឺអ៊ុយក្រែនក៏ដូចជាអឺរ៉ុបខាងកើត គឺជាសមាជិកអតីតសហភាពសូវៀត។ នយោបាយ គឺមានសន្តិសុខជាមូលដ្ឋានរបស់រុស្ស៉ី។លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា កម្ពុជាមានការ សោ.ក ស្ដា.យ ដោយមាន ស ង្រ្គា.ម រវាងសហព័ន្ធរុស្ស៉ី និងសាធារណរដ្ឋអ៊ុយក្រែន។លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «គោលការណ៍របស់កម្ពុជា គឺប្រ ឆាំ.ង ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសមួយ គោរព

អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ ក៏ប៉ុន្តែកម្ពុជាក៏យល់អំពីសន្តិសុខរបស់សហព័ន្ធរុស្ស៉ីដែរ។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ការចរចារវាងរុស្ស៉ី និងអ៊ុយក្រែនសព្វថ្ងៃនេះ ដែលបានឈានដល់ចំណុចវិជ្ជមានខ្លះៗហើយ នឹងអាចឈានដល់ការ ឈ.ប់ បា.ញ់ និងដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខនេះ»។លោកឧបនាយករដ្ឋមន្ត្រី ក៏សំណូមពរឱ្យប្រទេសពាក់ព័ន្ធទាំងអស់ ជួយលើកទឹកចិត្តជំរុញការចរចារវាងរុស្ស៉ី និងអ៊ុយក្រែនឲ្យបានជោគជ័យ ដើម្បីផលប្រយោជន៍សន្តិសុខ និងសន្តិភាពនៅ

អឺរ៉ុប ផលប្រយោជន៍ប្រជាជនអ៊ុយក្រែន និងសន្តិសុខរបស់រុស្ស៉ី និងអឺរ៉ុបផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បញ្ជាក់ថា ទោះចង់ ឬពុំចង់ ស ង្គ្រា. មនេះបានប៉ះពាល់ដល់សេដ្ឋកិច្ចសកល មិនមែនតែអ៊ុយក្រែន រុស្ស៉ី អឺរ៉ុប និង អាមេរិក នោះទេ។ជា

សេចក្តីសនិ្នដ្ឋាន លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានឯកភាពថា ដំណោះស្រាយចុងក្រោយ គឺអ៊ុយក្រែនគួរជាប្រទេសអព្យាក្រឹត តាមរបៀបប្រទេសស៊ុយអែត អូទ្រីស និងហ្វាំងឡង់ដ៍៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.