សាមញ្ញពិតមែន តែបើធ្វើខុសក្បួនក៏មិនឆ្ងាញ់ដែរ វិធីធ្វើប្រហុកខ្ទិះតាមរូបមន្តត្រឹមត្រូវ
ប្រហុកខ្ទិះគឺជាម្ហូបខ្មែរដែលគេនិយមចូលចិត្ត វាជាម្ហូបធម្មតាៗមានរសជាតិប្រហុកបូកផ្សំជាមួយរសជាតិខ្ទិះដូងដែលចូលជាតិគ្នាតែមួយផ្ដល់នូវរសជាតិផ្អែមខ្ទិះនិងក្លិនមុត ប្រហុកខ្ទិះដែលធ្វើបានត្រឹមត្រូវគឺមានរសជាតិទាំងនេះ។ បើសិនជាចង់ទទួលបាននូវរសជាតិដ៏ឆ្ងាញ់របស់ប្រហុកខ្ទិះ អាចរៀនតាមវិធីខាងក្រោម៖
គ្រឿងផ្សំ៖
១. ប្រហុក
២. សាច់ជ្រូកបីជាន់
៣. ទឹកខ្ទិះ
៤. ម្ទេសក្រហម ស្លឹកក្រូចសើច ម្ទេសក្រៀម ត្រប់ពុតលំញង
៥. គ្រឿងបុក
៦. ស្ករស ប៊ីចេង
៧. បន្លែអន្លក់ (ដាក់តាមចំណូលចិត្ត)
របៀបធ្វើ៖
១. យកម្ទេសក្រៀមត្រាំទឹកឲ្យរីក ហើយយកទៅចិញ្ច្រាំឲ្យម៉ត់ទុកក្នុងចានមួយឡែក។ យកប្រហុកទៅចិញ្ច្រាំឲ្យម៉ត់ សាច់ជ្រូកបីជាន់ហាន់ជាដុំតូចៗហើយចិញ្ច្រាំវាឲ្យម៉ត់។
២. ដាក់ខ្ទះចាក់ខ្លាញ់ទុកឲ្យក្ដៅដាក់ម្ទេសក្រៀមម៉ត់ចូល លីងវាចុះឡើងៗរហូតដល់រលាយចូលខ្លាញ់ចាក់គ្រឿងបុកចូលលីងចូលគ្នា ហើយដាក់សាច់ជ្រូកចិញ្ច្រាំចូលច្របល់ចូលគ្នាឲ្យសព្វល្អ ដាក់ប្រហុកចិញ្ច្រាំ ស្ករស ប៊ីចេង ចូលច្របល់ចូលគ្នា រហូតដល់ឆ្អិន ដាក់ ត្រប់ ម្ទេសក្រហម ស្លឹកក្រូច(ហាន់ជាសរសៃៗ) ឆាត្រលប់ចុះឡើងរហូតដល់ឆ្អិនជាការស្រេច។
៣. ចុងក្រោយយកបន្លែអន្លក់លាងទឹកឲ្យស្អាត ចិតដាក់ចាន ដួសប្រហុកខ្ទិះដាក់ចានញុំាជាមួយអន្លក់នឹងផ្ដល់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់៕
Comments are closed, but trackbacks and pingbacks are open.