ស្រក​​​​ទម្ងន់​ ដោយ​​មិន​​បាច់​​ហាត់ប្រាណ? ស្រក​​ពិតៗ និង​​​​មិន​​​​ប៉ះ​​ពាល់​​​​​សុខ​ភាព អ្នក​គ្រាន់តែ​​ធ្វើ​តាម ៤ចំណុច​ងាយៗនេះ

ចង់​ស្រក​ទម្ងន់ ៣ គីឡូក្រាម​ត្រឹម ៣ សប្តាហ៍ ដោយ​មិនបាច់​ហាត់ប្រាណ​? អ្នក​ត្រូវ​ប្រកាន់ខ្ជាប់​របប​អាហារ​នេះ​ឱ្យបាន​។
បាយ​ជា​របប​អាហារ​មួយ​អាចជួយ​សម្រក​ទម្ងន់​បាន ប្រសិនបើ​អនុវត្តតាម​ក្បួន​ត្រឹមត្រូវ​។

​១. អាហារ​ពេលព្រឹក​ត្រូវតែ​ដូចគ្នា​ជានិច្ច​
​ ​បាយ​មួយ​ចានចង្កឹះ​។ ដើម្បី​បាន​រសជាតិ​ឆ្ងាញ់ ពេល​ដាំបាយ​លោកអ្នក​អាច​ច្របាច់​ក្រូចឆ្មា​បន្តិច និង​ថែម​ប្រេង​អូ​លីវ​បន្តិច​។ អំឡុងពេល​កំពុង​អនុវត្ត​របប​អាហារ​បែបនេះ ត្រូវ​ប្រើ​អង្ករសំរូប​។

​ ​* អាហារ​កំដរ​មាត់​៖ ត្រូវតែ​ជា​ផ្លែឈើ​ដាច់ខាត​។ ផ្លែ​អ្វី​ក៏បាន​ឱ្យតែ​ចូលចិត្ត​។

​ ​. អាហារ​ថ្ងៃត្រង់ និង​ល្ងាច​សម្រាប់​សប្តាហ៍​ទី​១

​ ​* អាហារ​ថ្ងៃត្រង់​ក្នុង ៧ ថ្ងៃ​ដំបូង​៖ បាយ ១ ចានចង្កឹះ សណ្តែកបាយ ១ ចានចង្កឹះ នំប៉័ង ១​បន្ទះ​។ ត្រូវ​ប្រើ​គ្រឿងទេស​ហឹរៗ​ឱ្យបាន​ច្រើន និង​ប្រើ​អំបិល​តិច​។

​ ​* អាហារ​ពេល​ល្ងាច ៧ ថ្ងៃ​ដំបូង​៖ បាយ ១ ចានចង្កឹះ សាច់​ឥត​ជាប់​ខ្លាញ់ ១៥០ ក្រាម (​មាន់ ឬ​ទ្រូង​មាន់​, សាច់ជ្រូក ឬ​ត្រី​)​។ កុំ​ដាក់​អំបិល​លើ​សាច់​។ ច្របាច់​ក្រូចឆ្មា​តិចៗ​ពីលើ​សាច់​។ លោកអ្នក​អាច​ពិសា​នំប៉័ង ១ បន្ទះ​។

​ ​. អាហារ​ថ្ងៃត្រង់ និង​ល្ងាច​សម្រាប់​សប្តាហ៍​ទី​២
​ ​* អាហារ​ថ្ងៃត្រង់ ៧ ថ្ងៃ​បន្ទាប់​៖ បាយ ១ ចានចង្កឹះ និង​នំប៉័ង ១ បន្ទះ​។
​ ​* អាហារ​ពេល​ល្ងាច ៧ ថ្ងៃ​បន្ទាប់​៖ បាយ ១ ចានចង្កឹះ និង នំប៉័ង ១ បន្ទះ ដូច​អាហារ​ថ្ងៃត្រង់​ដែរ​។

​ ​. អាហារ​ថ្ងៃត្រង់ និង​ល្ងាច​សម្រាប់​សប្តាហ៍​ទី ៣ គឺ​ដូចគ្នា​នឹង​អាហារ​សប្តាហ៍​ទី ១ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​បន្ថែម​ទឹកដោះគោឆៅ ឬ​យ៉ា​អួរ ២០០ មីលី​លីត្រ​ទៀត​សម្រាប់​អាហារ​ថ្ងៃត្រង់​និង​ល្ងាច​។

​ ​បញ្ជាក់​៖ សម្រាប់​អាហារ​ពេលព្រឹក​ គឺ​ត្រូវអនុវត្ត​ដូចៗ​គ្នា​ទាំងអស់​សម្រាប់​សប្តាហ៍​ទាំងបី​៕

Comments are closed, but trackbacks and pingbacks are open.