អាមេរិចកាន់តែកាច! លោក បៃដិន ត្រៀមវិធានការក្តៅ ៧ ចំណុចព្រមានរុស្ស៊ី
ប្រធានាធិបតីអាមេរិកលោក Joe Biden បានផ្តល់អនុសាសន៍នៅក្នុងការថ្លែងសុន្ទរកថាទៅកាន់សភាកាលពីព្រឹកមិញ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលជំរុញរបៀបវារៈរបស់ប្រធានាធិបតីរូបនេះ ចេញមុខចំពោះបញ្ហាប្រឈមនៅពេលនេះ។ បៃដិន បានសង្កត់ធ្ងន់ថា មេដឹកនាំប្រទេសរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន បានកំពុងមើលស្រាលតួនាទីរបស់លោកខាងលិចចំពោះសង្គ្រាមអ៊ុយក្រែនហើយ។ ហើយមេដឹកនាំផ្តាច់ការត្រូវធានាសងការខូចខាត។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ថ្លែងសុន្ទរកថារដ្ឋសហភាពក្នុងអំឡុងពេលសម័យប្រជុំរួមនៃសភាអាមេរិក កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ នៅក្រុង Washington, DC. លោក ចូ បៃដិន បានបន្ថែមក្នុងអង្គប្រជុំនោះថា «លោក វ្ល៉ាឌីមៀ ពូទីន គិតថាលោកខាងលិច ហើយនិង ណាតូ នឹងមិនមានចំនាត់ការអ្វីតបទេ។ ពូទីនគិតថាគាត់អាចបំបែកអង្គភាពទាំង២ ឲ្យខ័ណ្ឌចែកទាំងដែលនៅទីនេះគឺជាផ្ទះរបស់យើង ពូទីនគាត់យល់ខុសហើយ ផ្ទុយទៅវិញយើងកំពុងត្រៀមខ្លួនរួចជាស្រេច។»
លោកបៃដិន ទទួលស្គាល់ពីបញ្ហាសេដ្ឋកិច្ចដែលកំពុងប្រឈមទូទាំងសហរដ្ឋអាមេរិច ប្រធានាធិបតីរូបនេះបានចាប់ផ្តើមសុន្ទរកថារដ្ឋសហភាពរបស់គាត់ជាមួយនឹងការកំណត់ធ្ងន់លើគោលនយោបាយការបរទេសរបស់លោក ដោយនិយាយអំពីវិធានការរបស់អាមេរិច និង ប្រទេសផ្សេងទៀតដើម្បីគាំទ្រអ៊ុយក្រែន ក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះក្នុងវិធានការជាអាទិ៍រួមមាន៖
-ការចេញផ្សាយអាវុធមានតម្លៃ ៣៥០ លានដុល្លារ ដល់អ៊ុយក្រែន។
-ការផ្គត់ផ្គង់ដែលមានតម្លៃ ៥៤ លានដុល្លារ ជាជំនួយមនុស្សធម៌។
-ការដកធនាគាររុស្ស៊ីដែលបានជ្រើសរើសចេញពីប្រព័ន្ធផ្ញើសារ Swift សកល។
-ការដាក់កម្រិតធនាគារកណ្តាលរុស្ស៊ីពីការការពាររូបបិយប័ណ្ណរូបល។
-ចូលរួមជាមួយក្រុមការងារឆ្លងអាត្លង់ទិក ដើម្បីបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ oligarchs។
-ការបិទដែនអាកាសរបស់សហរដ្ឋអាមេរិក ចំពោះយន្តហោះដែលគ្រប់គ្រង និងប្រតិបត្តិការរបស់រុស្ស៊ី។
-សេតវិមានក៏បានស្នើសុំសភាសម្រាប់ជំនួយសង្គ្រោះបន្ទាន់ចំនួន $៦.៤ពាន់លានដុល្លា (£4.8កោដិ) បន្ថែមទៀតក្នុងរយៈពេល
រូបថតនេះថតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៤ បង្ហាញផ្ទាំងដែលបង្ហាញពី Adolf Hitler (ឆ្វេង) Joseph Stalin (C) និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលដាក់តាំងនៅជំរំ Maidan នៅទីលាន Independence ក្នុងទីក្រុង Kiev។
ទោះជាយ៉ាងណាក៏ដោយ លោក បៃដិនបានសង្កត់ធ្ងន់ម្តងទៀតថា អាមេរិកនឹងមិនបញ្ជូនទាហានទៅចូលរួមជាមួយរុស្ស៊ីនៅអ៊ុយក្រែនឡើយ។ លោកបៃដិន បានប្រកាសផងដែរថា សហរដ្ឋអាមេរិកនឹងហាមឃាត់យន្តហោះរុស្ស៊ី និង បណ្តេញចេញពីដែនអាកាសអាមេរិក បន្ទាប់ពីមានការហាមឃាត់ស្រដៀងគ្នា អនុវត្តដោយអាជ្ញាធរកាណាដា និង អឺរ៉ុប៕
Comments are closed, but trackbacks and pingbacks are open.