គេលែងខ្លាចហើយអូមីក្រុង គេខ្លាចBA.2 ឆ្លងលឿនដូចខ្យល់ព្យុះ សុី សួតសា ហាវ…
ការសិក្សា៖ អូមីក្រុង BA.2 អាចបង្ករោគសញ្ញាធ្ងន់ជាងអូមីក្រុងធម្មតា ពិសេសពេលឆ្លងពិបាកក្នុងតេស្តរកឃើញណាស់ ដែលអ្នកខ្លះហៅថា កូវីដបំបាំងកាយ។ ដោយក្នុងនោះ អ្នកវិទ្យាសាស្ត្របានរកឃើញភ័ស្តុតាងថ្មីដែលថា កូវីដអូមីក្រុងប្រភេទថ្មី BA.2 អាចធ្ងន់ធ្ងរជាងរាល់ដង បើប្រៀបធៀបទៅនឹងប្រភេទមុនៗ រួមទាំងប្រភេទអូមីក្រុងដំបូងផងដែរ។ ការសិក្សានៅក្នុងមន្ទីរពិសោធន៍នៃប្រទេសជប៉ុនបានរកឃើញថា កូវីដអូមីក្រុងប្រភេទ BA.2 មានលក្ខណៈពិសេសមួយចំនួន ដែលអាចធ្វើឱ្យវាមានសមត្ថភាពបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរនៃកូវីដ១៩ ក្នុងកម្រិតមួយដែលលើកូវីដប្រភេទមុនៗ។
ការស្រាវជ្រាវដែលបានបោះពុម្ពមុនការពិនិត្យឡើងវិញ លើ bioRxiv បានរកឃើញថា កូវីដអូមីក្រុង BA.2 អាចគេចផុតនឹងវ៉ាក់សាំងការពារកូវីដ និងការព្យាបាលមួយចំនួនដូចជាការចាក់អង់ទីករការពារពីអ្នកមានការការពារស្រាប់ក៏ដោយ។
វេជ្ជបណ្ឌិត Daniel Rhoads ប្រធានផ្នែកមីក្រូជីវសាស្ត្រនៅ Cleveland Clinic ក្នុងរដ្ឋ Ohio បាននិយាយថា៖ “តាមទស្សនៈរបស់មនុស្ស វាអាចជាមេរោគអាក្រក់ជាង BA.1 ហើយអាចចម្លងបានប្រសើរជាងមុន និង បង្កឱ្យមានរោគសញ្ញាកាន់តែអាក្រក់។”
លោក Kei Sato អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតូក្យូ ដែលដឹកនាំការសិក្សាបានប្រាប់ CNN ថា នេះបង្ហាញថា កូវីដប្រភេទ BA.2 គួរតែត្រូវបានចាត់ទុកថាជាប្រភេទកូវីដដូចទៅនឹងអូមីក្រុងធម្មតា ល្អជាងការរកឈ្មោះផ្សេងទៀតមកដាក់ឱ្យវា។
លោក Deborah Fuller អ្នកជំនាញខាងមេរោគនៅសាកលវិទ្យាល័យ Washington School of Medicine យោងតាម CNN បាននិយាយថា៖ “វាហាក់បីដូចជាត្រូវឱ្យយើងស្វែងរកឈ្មោះផ្សេងទៀតមកដាក់ឱ្យវាអ៊ីចឹង ព្រោះវាមានការចម្លងខ្លាំងជាងមុន។”
គួរបញ្ជាក់ផងដែរថា កូវីដអូមីក្រុងប្រភេទ BA.2 ត្រូវបានរីករាលដាលចាប់តាំងពីខែកុម្ភៈ ដោយជំនួសបន្តិចម្តងៗនូវប្រភេទដើមនៃអូមីក្រុងដំបូង ដែលជាប្រភេទកូវីដលេចធ្លោក្នុងពិភពលោក ដូចតាមការចុះផ្សាយពីមុនៗ៕ សូមស្តាប់ពីធីករលម្អិតព័ត៌មាន៖ វីដេអូ
Comments are closed, but trackbacks and pingbacks are open.