សហរដ្ឋអាមេរិក បង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយរុស្ស៊ី ខណៈសង្រ្គាមអ៊ុយក្រែនកាន់តែឡើងកម្ដៅ
(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ថ្មីមួយ ជាមួយក្រសួងការពារជាតិរុស្ស៊ីដើម្បីបញ្ចៀស
ការយល់ច្រឡំ ឬជម្លោះយោធាដោយផ្ទាល់ដោយចៃដន្យណាមួយរវាងមហាអំណាចទាំង២ នៅក្នុងតំបន់អឺរ៉ុប ខណៈកងទ័ពរុស្ស៊ីនៅតែបន្តវាយសម្រុក ចូលទឹកដីអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានប្រាប់ទូរទស្សន៍ NBC ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជុំវិញការបង្កើតខ្សែទូរស័ព្ទបន្ទាន់ ខាងលើ។ មន្ត្រីរូបនេះបានបញ្ជាក់ថា «ក្រសួងការពារជាតិអាមេរិក ទើបតែបានបង្កើតខ្សែទូរស័ព្ទបន្ទាន់មួយជាមួយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ ក្នុងគោលបំណងបង្ការ និងបញ្ចៀសកុំឱ្យមានការយល់ច្រឡំ, ជម្លោះយោធា ឬភាពតានតឹងដោយផ្ទាល់រវាង ប្រទេសទាំង២»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ធ្លាប់បានបង្កើតខ្សែទូរស័ព្ទក្រហមដោយជោគជ័យជាមួយរុស្ស៊ីផងដែរ កាលពីអតីតកាល ក្នុងនោះរួមមានទាំងអំឡុង សង្រ្គាមនៅស៊ីរី ជាទីដែលទីក្រុងម៉ូស្គូ បានធ្វើអន្តរាគមន៍យោធាគាំទ្ររដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់អាសាដ៕
ប្រភព៖ Reuters
Comments are closed, but trackbacks and pingbacks are open.