ធ្ងន់ហើយ!! រោងចក្រថាមពលនុ.យក្លេ.អ៊ែរ អ៊ុយក្រែន ត្រូវកងទ័ពរុស្ស៊ីវា.យ.ប្រ.ហារ
(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថារោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) បាន និងកំពុងត្រូវបានអគ្គីភ័យឆាបឆេះ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីការវា.យប្រ..ហាររបស់កងទ័ពរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានបញ្ជាក់ដូច្នេះថា «កងទ័ពរុស្ស៊ី កំពុងបើកការវាយប្រហារចេញពីគ្រប់ទិស លើរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅក្នុងតំបន់អឺរ៉ុប។ អគ្គីភ័យកំពុង ឆាបឆេះរួចទៅហើយ»។
បើតាមអាជ្ញាធរអ៊ុយក្រែន ក្រុមអ្នកពន្លត់អគ្គិភ័យមិនទាន់អាចធ្វើប្រតិបត្តិការរបស់ពួកគេបានឡើយទេ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តការវាយប្រហារ៕ សូមទស្សនាវីដេអូស្តែងៗខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.