សូមរក្សាសុវ ត្ថិភាពឱ្យបានខ្ពស់! ថ្ងៃនេះមានអ្នកស្លាបដោយសារអូមីក្រុង ចំនួន ០៥នាក់ ក្នុងនោះ…
នៅថ្ងៃទី04 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 366នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្ល ងសហគមន៍ 340នាក់ និងករណីនាំចូល 26នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 507នាក់ និងអ្នកបា ត់បង់ជី.វិតថ្មីចំនួន ០5នាក់(មិនបានចាក់វ៉ាក់សាំង), គិតមកដល់ពេលនេះ ករណីឆ្ល ងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 131,738 នាក់, ករណីជាសះស្បើយសរុប 125,536 នាក់ និងស្លាបសរុប 3,038នាក់៕(សូមទស្សនាវីដេអូនៅខាងក្រោម)
គួររម្លឹកផងដែរថា លោកជំទាវ ឱ វណ្ណឌីន បានក្រើនរំលឹកថា អូមីក្រុង រកឃើញរាល់ថ្ងៃ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួនក៏កើតមានរួចហើយដែរ។
លោកជំទាវបន្ថែមថា ក្រសួងសុខាភិបាលបានអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយនិងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ឫដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិត។
លោកជំទាវបានបន្តថា នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោក និងក្នុងតំបន់ មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយើងដែរ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។
Comments are closed, but trackbacks and pingbacks are open.