បើលែងកុំខឹង! ក្រោយអ៊ុយក្រែន បា..ញ់សម្លា..ប់ មេបញ្ជាការពិសេសខ្លួន ពេលនេះពូទីន បញ្ជូនទាហានស៊ីឈ្នួលបន្ថែមរហូតដល់ទៅ..
មន្ត្រីចោរក..ម្មលោកខាងលិចជាន់ខ្ពស់ម្នាក់បាននិយាយថា រុស្ស៊ីមានផែនការបញ្ជូនទាហានស៊ីឈ្នួលបន្ថែមមួយពាន់នាក់ ចូលទៅកាន់ប្រទេសអ៊ុយក្រែននៅ ប៉ុន្មានថ្ងៃ ប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ី.អិន.អិននៅថ្ងៃសៅរ៍ទី៥ មីនា ២០២២។
បើតាមសារព័ត៌មានស៊ី.អិម.អិន ខាងលើដដែលក៏បានព្រមានដែរថា ទីក្រុងម៉ូស្គូអាចនឹងបើកការវា..យប្រ.ហារតាមផ្លូវអាកាសទ្រង់ទ្រាយធំ ដោយទម្លា..ក់គ្រា..ប់បែកលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ុយក្រែន ដើម្បីបង្ខំឲ្យទីក្រុងកៀវ ចុះចាញ់ ហើយការវា..យប្រ.ហារបែបនេះនឹងធ្វើឲ្យជនស៊ីវិលក្នុងចំនួនដ៏ច្រើនអាចបា..ត់ប..ង់ជីវិត។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកធ្លាប់បានចោ..ទប្រ.កាន់ទាហានស៊ីឈ្នួលរបស់រុស្ស៊ីមួយចំនួន បានស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនរួចទៅហើយ ដើម្បីចូលរួមក្នុងប្រតិបត្តិការយោធារបស់លោកពូទីន។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលិនស្គី បាននិយាយថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូ បានបង្ហាញពីភាពទន់ខ្សោយ ហើយថាណាតូ មិនទាន់បានធ្វើអ្វីទាល់តែសោះក្រៅពីបញ្ជូន ម៉ាស៊ូត ៥០តោនមកកាន់ប្រទេសអ៊ុយក្រែននេះ។ បើតាមការចេញផ្សាយដោយសារព័ត៌មានស្ពុតនីត (Sputnik) នៅថ្ងៃសៅរ៍ទី5 មីនានេះ។
លោក ហ្សេលិនស្គី បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងសារវីដេអូនៅថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅថ្ងៃនេះ គឺជាកិច្ចប្រជុំកំពូលដ៏ទន់ខ្សោយនិងពោរពេញទៅដោយភាពច្របូកច្របល់ ពោលគឺជាកិច្ចប្រជុំកំពូលមួយដែលបង្ហាញថា គ្មាននរណាម្នាក់ចាត់ទុកថាការប្រយុ..ទ្ធដើម្បីសេរីភាពនៅក្នុងរបស់អឺរ៉ុប គឺជាគោលបំណងទីមួយ។
លោក ហ្សេលិនស្គី ក៏បានចោ..ទប្រកាន់ប្រទេសជាសមាជិកណាតូមួយចំនួនទៀតផងដែរថា កំពុងបើកភ្លើងបៃតងឲ្យរុស្ស៊ីចាប់ផ្តើមទម្លា..ក់គ្រា..ប់បែកមកលើទីក្រុង និងភូមិជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីបដិសេធការបង្កើតតំបន់គ្មានការហោះហើរ។
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សែឡិនស្គី បាននិយាយប្រកាសប្រាប់ពិភពលោកថា នៅពេលនេះសន្តិភាពគឺមានសារៈសំខាន់បំផុតជាងរឿងអ្វីៗទាំងអស់ ហើយលោកមិនចង់ឲ្យប្រទេសរបស់លោកជួបប្រវត្តិសាស្ត្រដូចនៅក្នុងសម័យក្រិកបុរាណដែលកងទ័ពចំនួន៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយកងទ័ពពេលរាប់សែននាក់នោះទេ នេះបើតាមការផ្សាយដោយសារព័ត៌មាន business insider ។
លោក ហ្សេលិនស្គី គេធ្វើការកត់សម្គាល់ថា លើនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងសប្ដាហ៍នេះ ថ្លែងឱកាសនោះប្រធានាធិបតី អ៊ុយក្រែន រូបនេះបានបញ្ជាក់ដូច្នេះថា ខ្ញុំមិនចង់ឃើញអ៊ុយក្រែនជួបប្រវត្ដិសាស្ដ្រដូចសម័យកងទ័ពក្រិក ៣០០នាក់ ត្រូវតស៊ូប្រយុ..ទ្ធជាមួយកងទ័ពរាប់សែននាក់នោះទេ ខ្ញុំត្រូវការសន្តិភាពខ្ញុំពិតជាត្រូវការ សន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំ។
គួរបញ្ជាក់ផងដែរថា សង្គ្រា..មរវាងរុស្ស៊ីនិងអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍ទីពីរ ហើយក៏មិនទាន់មានសញ្ញាថា សង្គ្រា..មនេះនឹងបញ្ចប់នៅពេលណានោះទេ ខណៈប្រជាជនអ៊ុយក្រែនច្រើនជាងមួយលាននាក់ត្រូវបានភៀសខ្លួនរត់ចោលផ្ទះសម្បែង និងស្រុកកំណើតដើម្បីគេចចេញពីសង្គ្រាមនេះ៕
Comments are closed, but trackbacks and pingbacks are open.