បើកឡានលឿន បុកស្លា ប់ប្រពន្ធគេហើយ មិនព្រមឈប់ទទួលខុសត្រូវ ស្រាប់តែបើករត់ ជ្រុលទៅបុកស្លា ប់ថែមម្នាក់ទៀត
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងលើផ្លូវបេតុងក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ដែលបង្កឡើងដោយរថយន្តម៉ាកការីបាឡែនមួយគ្រឿងបុ.-ក.គេស្លា -ប់និងរបួសជាបន្តបន្ទាប់ ដោយសារអត់ព្រមឈប់ទទួលខុសត្រូវប្រុងបើករត់គេចខ្លួន ។
រថយន្តបង្កខាងលើ ម៉ាកកាមរីបាឡែន ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ២BK-៤៤១៣ បើកបរដោយឈ្មោះ សាំង ឃី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប (រងរបួសស្រាល)។
ប្រភពបានបន្តថា រថយន្តបង្កមិនដឹងជាមានមូលហេតុអ្វីនោះទេ គ្រាន់បើកបរមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូត-បុ.-ក-ម៉ូតូពីក្រោយ ដែលកំពុងឌុបគ្នាប្តីប្រពន្ធនិងកូនមានគ្នា៤នាក់យ៉ាងពេញទំ-ហឹ-ង បណ្តាលឲ្យអ្នកជិះម៉ូតូខ្ទាតរដូករណែលលើថ្នល់មានស្លា.-ប់ និងរ-បួ-សផង។
ប្រភពបន្តថា ម៉ូតូរងគ្រោះពាក់ផ្លាកលេខកំពត ១S.៧៣៩២ បើកបរដោយឈ្មោះភិន ណារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់) អ្នករួមដំណើរមានគ្នាបីនាក់ពីក្រោយ
មានឈ្មោះ១-ឈ្មោះគូន យ៉ាន ភេទស្រី អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធ(បាន-ស្លា.-ប់-នៅកន្លែងកើត ហេតុ) ។ ២.ឈ្មោះគុញ រតនា ភេទប្រុសអាយុ ៥ឆ្នាំ ត្រូវជាកូនរងរបួស។ ៣.ឈ្មោះគុញ ជួអៀន ភេទស្រី អាយុ ៣ឆ្នាំ ត្រូវជាកូនរងរបួស ទាំង3នាក់មានទីលំនៅភូមិ-ឃុំជាមួយគ្នា។
ប្រភដដែលបន្តថា រថយន្តបង្កក្រោយពីបុកម៉ូតូរួចមិនបានឈប់នោះទេ បែរជាបានបង្កើនល្បឿនរត់ រួចក៏ទៅ-បុ-ក-ជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១N១៨១៥បើកបរដោយឈ្មោះស៊ាង សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ
មានទីលំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត (-ស្លា.ប់-ពេលបញ្ជូនដល់មន្ទីរពេទ្យ) រួចបន្តទៅប៉ះជាមួយរថយន្ត១គ្រឿងទៀត ម៉ាកកាមរីឆ្លាម ដែលបានចតទុកចោលនៅមុខផ្ទះ បណ្តាលអោយខូចខាតចំ-ហៀ-ងខាងឆ្វេងទាំងស្រុង ។
សរុបករណីនេះបណ្តាលឱ្យមានមនុស្សស្លា.ប់ របួស និងខូចខាតសម្ភាររួមមាន ៖ ស្លា.ប់២នាក់ (ស្រី១នាក់) របួសធ្ងន់១នាក់ប្រុស របួសស្រាល២នាក់ ស្រី១នាក់ និងរថយន្តខូចខាតកម្រិតធ្ងន់ចំនួន១គ្រឿង និងស្រាល ១គ្រឿង ហើយម៉ូតូខូចខាតកម្រិតធ្ងន់ រីឯអ្នកបើករថយន្តបង្កកម្លាំងជំនាញក៏បានឃា-ត់ខ្លួនកសាងសំ-ណុំរឿងបញ្ចូនតាមនីតិវិធីផងដែរ៕
Comments are closed, but trackbacks and pingbacks are open.