ញាក់សាច់ អត់ដែលដឹងសោះ ! លោកខេមរៈ សិរីមន្ត ប្រាប់ថា ច្រៀងតែ 6បទទេ បានលុយច្រើនដល់ម្លឺងៗ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា លោកខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ហើយ លោក កំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយរបស់ខ្លួន ដោយតារាប្រុសរូបនេះ និងភរិយា មានកូនសរុបទំាងអស់បាន៣ នាក់ទៅហើយ គឺកូន​ប្រុស​ច្បង​ មានឈ្មោះ​ ខេមរៈ មន្តស្នេហ៍ កូន​ស្រី​​ទី២ មានឈ្មោះ​ ខេមរៈ ស្រ្តី​ និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈ​មន្ត​រាជិនី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងផុតទៅ លោក ខេមរៈ សិរីមន្ត បានទំលាយរឿងមួយ ដែលមហាជនភាគច្រើនមិនធ្លាប់ដឹង ដោយលោកបញ្ជាក់ថា “កាលណោះខ្ញុំមានរឿងមួយទៀត ដែលបងប្អូនមិនដែលនឹកស្មានដល់ មិនមែនខ្ញុំមកភ្នំពេញដោយចិត្តឯង ហើយស្រួលនោះទេ គឺខ្ញុំមកភ្នំពេញនេះគឺ ថ្ងៃមួយដែលខ្ញុំមកនេះ គឺខ្ញុំធ្លាប់បានឈប់រៀនពាក់កណ្តាលទីម្តង ខ្ញុំចង់ជោគជ័យមំាពេក ចង់ផ្លាស់ប្តូរជីវិតមំាពេក ខ្ញុំក៏សម្រេចចិត្តឈប់រៀននៅពាក់កណ្តាលឆ្នាំ ខ្ញុំឌុបសៀវភៅជិះកង់មកផ្ទះ មកជួបឪពុកដើម្បីជម្រាបជូនគាត់ថា លោកប៉ាឥឡូយកូនសុំឈប់រៀនហើយ ព្រោះកូនមានគោលដៅជីវិតធ្វើជាអ្នកចម្រៀង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រាន់តែខ្ញុំនិយាយបានតែប៉ុណ្ណឹងចប់មិនទាន់ផុតពីមាត់ផង កំ​​ផ្លៀ​​ងសងខាង មកមើលមិនទាន់ ប៉ាខ្ញុំទះ​​ផំា​​ងៗ វិ​​លបែ​​ក អំ​​ពិ​​លអំ​​ពែ​​ក គឺថាវិ​​លខ្ញា​​ល់តែម្តងពេលហ្នឹង គា​​ត់ខឹ​​ងណាស់ គាត់ឲ្យរៀនម៉េចចង់ឈប់កណ្តាលទី នេះរឿងពិតដែលខ្ញុំមិនដែលនិយាយទេ ប៉ាខ្ញុំមិនស្អប់សិល្បៈទេ ប៉ុន្តែគាត់ចង់ឲ្យរៀនសិន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងចាប់ពីពេលហ្នឹងមក បង ខេមរៈ ភារុណ គាត់មកលួងខ្ញុំថា ប្អូនឯងទៅរៀនវិញសិនទៅ បើប្អូនឯងស្រឡាញ់ណាស់ ចំាបងជួយ ចាំបងនាំទៅ អត់អីទេ ទៅរៀនវិញសិនទៅ បងភារុណ លួងលោមផង ប៉ាខ្ញុំគា​ត់ខឹ​ងផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំក៏សម្រេចចិត្តទៅរៀនម្តងទៀត រហូតដល់ចប់ឆ្នាំត្រឹមត្រូវ ឡើងថ្នាក់អីត្រឹមត្រូវ ចុងឆ្នាំហ្នឹងមានការប្រកួតប្រឡង ទើបខ្ញុំបានរួចផុតមកសព្វថ្ងៃនេះ គឺដោយសាររឿងហ្នឹង ដោយសារមានការប្រកួតបន្តិចហ្នឹង ដែលផ្លាស់ប្តូរជីវិតខ្ញុំ ការពិតបើសិនជាមែនទែនទៅ បើគ្មានការប្រកួតថ្ងៃនោះ មិនដឹងថាវាសនាខ្ញុំទៅជាយ៉ាងណាក៏មិនដឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផឹកទឹកបន្តិច លោកបន្តថា “ឲ្យតែពេញវ័យពេលណា ឲ្យតែមានឱកាសពេលណា ធ្វើអ្នកចម្រៀងឲ្យបានដាច់ខាត ប៉ុន្តែសំណាងល្អរបស់ខ្ញុំគឺ ខ្ញុំអាយុតែ ១៦ ១៧ ឆ្នាំ ខ្ញុំអាច ធ្វើជាអ្នកចម្រៀងបានមែន បានដូចចិត្តខ្ញុំមែន រហូតដល់ខ្ញុំជាប់អ៊ីចឹងទៅ ប៉ាខ្ញុំសប្បាយចិត្តឡើងវិញហើយ ហើយខ្ញុំមិនដែលឲ្យឪពុកម្តាយពិបាកចិត្តទេ អត់តែម្តង ព្រោះតែដឹងគាត់ជំពាក់គេ ដឹងថាគាត់ខ្វះខាត ទៅឲ្យគាត់ពិបាកចិត្តយ៉ាងម៉េច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងបងប្អូនឃើញខ្ញុំឃើញមួយរយៈនោះ មិនមែនខ្ញុំស្គមពីកំណើតទេបងប្អូន ខ្ញុំស្គមដោយសារតែខ្ញុំអ​​​​ត់អាហារ អត់អាហារតែម្តង កាលនោះខ្ញុំធ្វើការនៅកន្លែងរបស់ខ្ញុំគឺប្រាក់ខែខ្ញុំតែ 90$ ដុល្លារទេ ឈប់១ថ្ងៃ ត្រូវកាត់១ថ្ងៃទៀត អ៊ីចឹងខ្ញុំប្រាប់អ្នកផ្ទះថាខ្ញុំបានដល់ទៅ 300 ដុល្លារ កុំឲ្យគាត់បារម្ភ ខ្លាចខ្ញុំហូបមិនគ្រប់ ហើយណាមួយខ្ញុំខ្លាចទៀត ខ្លាចគាត់ហៅទៅផ្ទះវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹងខ្ញុំអត់ហ៊ានរំខានគាត់ទេ អត់ឲ្យគាត់ដឹងថា ខ្ញុំមានប្រាក់ខែប៉ុន្មានទេ ខ្ញុំបាន 90 ដុល្លារ ខ្ញុំប្រាប់គាត់ថាបាន 300 ដុល្លារ ហើយខ្ញុំឆ្លៀតសល់តិចតួច ផ្ញើគាត់ទៀត ដើម្បីកុំឲ្យគាត់ថា 300 ដុល្លារ ហើយក៏គ្មានលុយផ្ញើឲ្យគាត់ ព្រោះឲ្យគាត់ជួយដោះស្រាយបំណុលផ្សេងៗរបស់គាត់ អ៊ីចឹងពេលនោះខ្ញុំត្រូវអត់អាហារ អាហារខ្ញុំអត់គ្រប់ទេ ហើយខ្ញុំត្រូវគេងយប់ជ្រៅទៀត ព្រោះខ្ញុំធ្វើការយប់…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានរឿងចាប់អារម្មណ៍មួយទៀត គ្រប់គ្នានឹងភ្ញាក់ ទាក់ទងការឡើងច្រៀង ដោយលោកបញ្ជាក់ថា “ជំនាន់មុនច្រៀង១យប់ តែឥឡូវច្រៀងតែ៦បទទេ យើងយកបាន 10000 $ វាអ៊ីចឹង…”។ ដើម្បីជ្រាប​កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Comments are closed, but trackbacks and pingbacks are open.