អាណិតក្មេងៗណាស់!! សង្គ្រាម១១ថ្ងៃហើយ រុស្ស៊ីវាយសន្ទប់ទាំងផ្លូវអាកាសទាំងផ្លូគោក រុលដល់ក្បែរក្រុងគៀវហើយ
(ក្រុងកៀវ-មូស្គូ) ៖ មកដល់ថ្ងៃទី១១ នៃការវាយលុករបស់រុស្សុីលើអ៊ុយក្រែន កងទ័ពរុស្សុីបានរុលសន្សឹមៗ មកក្បែរក្រុងគៀវ ដោយជួបប្រទះការតស៊ូទប់ទល់ដ៏ស្វិតស្វាញ ហើយរុស្សុីបន្តវា. យ ប្រហា.រដោយទម្លាកគ្រា.ប និងបាញ់ផ្លោង ជួយកាលទាសត្រូវបណ្ដាអគារប្រជាជនរស់នៅ ពិសេសនៅក្រុង TCHERNIGUIV ចម្ងាយ១៥០គីឡូម៉ែត្រ ខាងជើងក្រុងគៀវ ដែលនៅទីនោះជនស៊ីវិលច្រើនសិបនាក់ត្រូវស្លា.ប រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ចំពោះអ៊ុយក្រែនប្រធានាធិបតីរុស្សុីលោកវ្ល៉ាឌីមៀរ ពូទីន រហូតដល់គំរា.មពីការបាត់បង់លក្ខន្តិកៈជារដ្ឋមួយផង ប្រសិនបើអាជ្ជាធរអ៊ុយក្រែន មិនផ្លាស់ប្ដូរនយោបាយទេនោះ។ លោកថ្លែងថា អាជ្ញាធរអ៊ុយក្រែន បច្ចុប្បន្នត្រូវយល់ថា ប្រសិនបើពួកគេបន្តធ្វើអ្វីដូចពួកគេកំពុងធ្វើ នោះនឹងមានបញ្ហាដល់អនាគតលក្ខន្តិកៈរដ្ឋអ៊ុយក្រែន រួចពួកគេជាអ្នកទទួលខុសត្រូវ។
កងទ័ពរុស្សុីបន្តការវា.យលុកលើទីក្រុងកំពង់ផែ MARIOUPOL ភាគអាគ្នេយ៍អ៊ុយក្រែន ក្រោយបទឈប់បាញ់គ្នា ដើម្បីជម្លៀសជនស៊ីវិលចេញ ដោយបន្តបា ញ ផ្លោង និងទម្លា ក គ្រា.ប់បែកខ្លាំងក្លា។ ការដណ្ដើមយកបានទីក្រុងនោះនឹងជារបត់សំខាន់មួយក្នុងជម្លោះ។ ទន្ទឹមនឹងនេះដែរ ក្រុងមូស្គូ និងក្រុងគៀវ ក៏រៀបចំខ្លួន សម្រាប់ការចរចាវគ្គទី៣ នាថ្ងៃទី៧ ខែមីនា។
ក្រោយ១០ថ្ងៃនៃសង្គ្រាម តុល្យការមិនអាចត្រួតពិនិត្យបានដោយឯករាជ្យ។ អ៊ុយក្រែនរៀបរាប់ពីជនស៊ីវិលស្លា.ប់យ៉ាងតិច៣៥០នាក់ ហើយទាហានរុស្សុីដល់ទៅជិត១០.០០០នាក់ស្លា.ប តែមិននិយាយពីការបាត់បង់របស់អ៊ុយក្រែនឡើយ។ ចំណែកក្រុងមូស្គូវិញ លើកពីទាហានអ៊ុយក្រែនស្លា.ប២.៨៧០នាក់ ហើយខាងរុស្សុីមានទាហានស្លា.ប៤៩៨នាក់។ ក្នុងការវា.យលុក១០ថ្ងៃកន្លងទៅកងទ័ពរុស្សុី បានវាលរុលទៅមុខយ៉ាងលឿនក្នុងដែនដីអ៊ុយក្រែន តែមកដល់ពេលនេះ អាចដណ្ដើមកាន់កាប់បានតែទីក្រុងគន្លឹះ២ គឺក្រុង BERDIANSL និងក្រុង KHERSON ជាប់ឆ្នេរសមុទ្រខ្មៅ។
ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសនាថ្ងៃទី៥ ខែមីនាថា កងទ័ពលោកបានធ្វើការវា.យបកវិញនៅជុំវិញក្រុងខាគៀវ ជាទីលាននៃការទម្លាកគ្រា.ប បែ កខ្លាំងក្លាបំផុត តាំងពីចាប់ផ្ដើមសង្គ្រាមមក៕
Comments are closed, but trackbacks and pingbacks are open.