ផ្អើលមុខប៉ុស្តិ៍ប៉ូ.លិ.ស! ហ្វេន Tangmo មូលគ្នាលើកស្លាករកយុត្តិធម៌ព្រោះចង់តវ៉ាធ្វើរឿងមួយនេះ
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ក្រុមគ្រួសារតារាស្រី Tangmo បានបន្តធ្វើបុណ្យស.ព និងជូនដំណើរនាងជាលើកចុងក្រោយ ដោយវាត្រូវជាថ្ងៃទី២ នៃកម្មវិធីសរុបចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី១១ រហូតដល់ទី១៣ មីនា។
យ៉ាងណាមិញនៅថ្ងៃដដែល ក៏មានហេតុការណ៍ភ្ញាក់ផ្អើលផ្ទុះឡើងចេញពីមួយផ្នែកទៀត ពាក់ព័ន្ធនឹងបញ្ហាតារាស្រី Tangmo ដូចគ្នាដោយមានក្រុមអ្នកគាំទ្រជាច្រើននាក់ បានមករួបរួមគ្នាលើកស្លាកស្វែងរកយុត្តិធម៌ជូននាង ពេញមុខប៉ុស្តិ៍ប៉ូ.លិ.ស Nonthaburi ដើម្បីទាមទារឱ្យពិនិត្យសា.ក.ស.ពឡើងវិញ ព្រោះតែមិនជឿថារឿងនេះជាឧប្បត្តិវហេតុ។
ម្នាក់ក្នុងចំណោមក្រុមអ្នកគាំទ្របាននិយាយថា៖ «ពួកយើងបានបង្កើតក្រុមហ្វេន ដោយមានសមាជិកចំនួន ១៥០០០នាក់នៅក្នុងបណ្តាញសង្គម។ ហើយការជួបជុំថ្ងៃនេះ គឺដើម្បីទាមទារយុត្តិធម៌ដល់ Tangmo ព្រោះតែយើងបានតាមដានព័ត៌មានតាំងពីថ្ងៃដំបូងមក ហើយមានករណីមិនប្រក្រតី និងគួរឱ្យស.ង្ស័.យច្រើន»។
«ដូចនេះពួកយើងសង្ឃឹមថា Tangmo និងទទួលបានយុត្តិធម៌ ហើយប៉ូ.លិ.សនឹងមើលឃើញពីសំឡេងតវ៉ារបស់ប្រជាជន។ ដោយយើងស្នើសុំឱ្យមានការធ្វើកោសល្យវិច័យសា.ក.ស.ព Tangmo ជាថ្មីម្តងទៀតជាចាំបាច់ ដោយផ្លាស់ប្តូរពីមន្ទីរពេទ្យប៉ូ.លិ.ស ទៅវិទ្យាស្ថានកោសល្យវិច័យ ហើយផ្លាស់ប្តូរក្រុមស៊ើបអង្កេតចាស់ចេញ ព្រោះមិនទុកចិត្តការងាររបស់មន្ត្រីទាំងនោះ ដោយយើងទទួលបានដំណឹងថាមានអ្នកធំនៅពីក្រោយហើយព្យាយាមលុបបំបាត់វា»។
«ពួកយើងគឺមិនជឿនោះទេថាតារាស្រី Tangmo ទៅបត់ជើងលើទូក ហើយការធ្លាក់ទឹកនេះជាឧប្បត្តិវហេ.តុ។ ហើយជាពិសេសគឺស្នាមរបួសលើសា.ក.ស.ព ដែលមានរបួសជើង ភ្នែក និងបាក់ធ្មេញ ដែលនេះគឺជាចំណុចមិនប្រក្រតី និងគួរឱ្យស.ង្ស័.យខ្លាំងបំផុត។ យើងសង្ឃឹមថាក្តីមួយនេះ និងទទួលបានយុត្តិធម៌ ព្រោះយើងឃើញមានក្តីជាច្រើនដែលពុំទទួលបាន»៕
Comments are closed, but trackbacks and pingbacks are open.