ចង់បានលុយ៥ម៉ឺនដុល្លារស្រួលៗ ពីម្ចាស់ក្រុមហ៊ុន “សម្រស់ធម្មជាតិ” ដូចយកខ្លួនទៅផ្ញើក្នុងពន្ធនាគារ
លោក សាន្ត ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនសង្យ័យម្នាក់ ដាក់ព-ន្ធនា-គា-រជាបណ្តោះអាសន្ន ពាក់ព័ន្ធពីបទ.ប៉ុ-នប៉-ងកំហែ-ងយក. ក្នុងការប្រឌិតរឿងចង់បានប្រាក់ ដើម្បីយកទៅចិញ្ចឹមជីវភាពគ្រួសារ ប៉ុន្តែដូចយកខ្លួនទៅផ្ញើក្នុងព-ន្ធ-នា-គារ ។
ជនសង្ស័យខាងលើនេះមានឈ្មោះ ឃី ឆៃណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នករកស៊ី មានស្រុកកំណើតនៅខេត្តកោះកុង និងមុនចាប់ខ្លួនស្នាក់នៅផ្ទះ៥ ផ្លូវ៣១BT ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ជននេះត្រូវបានដាក់ឲ្យនៅក្រោមការពិនិត្យពីបទ.ប៉ុនប៉ងកំហែ-ងយក. ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ដែលប-ទល្មើ-ស-នេះ មានបញ្ញាតិ និងឲ្យផ្ត-ន្ទា-ទោ-សតាមមាត្រា៣៦៣ មាត្រា៣៦៤ និងមាត្រា៣៧០ នៃក្រមព្រ-ហ្មទ-ណ្ឌ ។
ចំណែកដើមចមបណ្តាលឲ្យមានការឃុំខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ តាមពាក្យប-ណ្តឹ-ងរបស់ម្ចាស់ក្រុមហ៊ុន «សម្រស់ធម្មជាតិ»។
តាមពាក្យប-ណ្តឹ-ង ក៏ដូចជាចម្លើយរបស់ជនសង្ស័យត្រូវបានគេដឹងថា ឈ្មោះ ឃី ឆៃណា បានរងនូវប-ណ្តឹ-ងរបស់ឈ្មោះ ឈាង រ័ត្ន ជាម្ចាស់ក្រុមហ៊ុន «សម្រស់ធម្មជាតិ» ដែលបានប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធក្នុងការបង្កើតព័ត៌មានមួយថា មានគេព្យាយាមប៉ុនប៉ងធ្វើ-ឃា.-តទៅលើជនរងគ្រោះ និងក្រុមគ្រួសារ ។
ការប្រឌិតរឿងនេះ បានធ្វើឡើងដោយមានចេតនា ដើម្បីឲ្យជនរងគ្រោះ និងក្រុមគ្រួសារមានការភ័យខ្លាច ដើម្បីផ្តល់ប្រាក់ទៅឲ្យជនសង្ស័យយកទៅដោះស្រាយបញ្ហាជីវភាព ពុំមានបំណងអាក្រក់លើសពីនេះទេ ។
គួរបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យបានបង្កើតហ្វេសប៊ុក និងតេឡេក្រាម ដោយដាក់ឈ្មោះថា Khy Chains ដើម្បីឆាតទាក់ទងទៅជនរងគ្រោះ ប៉ុន្តែមិនអាចទាក់ទងបាន ។
លុះនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ជនសង្ស័យក៏បានផ្ញើសាជាសម្លេងចូលទៅតេឡេក្រាមរបស់ឈ្មោះ ពាក់មី ជាអ្នកចែកចាយឲ្យដើមបណ្តឹងជាម្ចាស់ក្រុមហ៊ុន «សម្រស់ធម្មជាតិ» ដែលមានខ្លឹមសារថា (មានគេប៉ុនប៉ងធ្វើបំណងអាក្រក់ទៅលើក្រុមគ្រួសាររបស់.ស្រីអូន) ហើយម្ចាស់សារនោះ គឺចង់ជួបស្រីអូនផ្ទាល់ ។
បន្ទាប់មកក៏មានលេខទូរស័ព្ទមួយ បានតេចូលលេខជនសង្ស័យ ដោយចង់ដឹងព័ត៌មានលម្អិតពីការប៉ុនប៉ងអាក្រក់ពីជនទុច្ចរិតនោះ តែត្រូវជនសង្ស័យមិនឲ្យជួប និងបានណាត់ម្ចាស់លេខទូរស័ព្ទជួបគ្នា គឺចង់ជួបតែឈ្មោះ ឈាង រ័ត្ន តែប៉ុណ្ណោះ ។
លុះដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ម្ចាស់លេខទូរស័ព្ទថ្ងៃមុន បានតេទៅជនសង្ស័យម្តងទៀត ដោយបានបញ្ជាក់ថា គេឈ្មោះ តុលា ជាជំនួយការលោក ឈាង រ័ត្ន សុំណាត់ជួបជនសង្ស័យនៅកន្លែងណាក៏បាន ដើម្បីចរចាព័ត៌មានការប៉ុនប៉ងអាក្រក់នោះ ។
ក្រោយមកឈ្មោះ តុលា និងជនសង្ស័យបានណាត់គ្នាជួបនៅភោជនីដ្ឋានមួយកន្លែង ម្តុំបុរីចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយពេលជួបគ្នានោះជនសង្ស័យក៏បានប្រាប់ទៅឈ្មោះ តុលា ថា មានគេប៉ុនប៉ងធ្វើឃា.-តទៅលើឈ្មោះ ឈាង រ័ត្ន និងក្រុមគ្រួសារ ដែលរឿងនេះបានលេចធ្លាយចេញពីមិត្តភក្តិគេ (ជនសង្ស័យ) ជាអ្នកបើកបររថយន្ត បើចង់ដឹងព័ត៌មានលម្អិតចាំគេទៅសួរឲ្យ ។
បន្ទាប់មកជនសង្ស័យក៏បានទាក់ទងឈ្មោះ តុលា ណាត់ជួបគ្នាម្តងទៀត ពេលនោះជនសង្ស័យថា បើចង់ដឹងរឿងនឹងទាល់តែឲ្យគេ៥ម៉ឺនដុល្លារអាមេរិកសិន បានគេប្រាប់ ទើបភាគីខាងជនរងគ្រោះបានដកឃ្លាពិចារណាឡើងវិញ ។
លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ភាគីទាំងពីរបានណាត់ជួបគ្នានៅភោជនីដ្ឋាន «ស៊ុបម្រះ» ស្ថិតនៅផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពេលនោះក៏ត្រូវកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅធ្វើការសាកសួរតែម្តង ។
ដូច្នោះសរុបមកវិញ ទាំងពាក្យបណ្តឹង និងចម្លើយសារភាពរបស់ជនសង្ស័យ ពិតមានភាពស៊ីសង្វាក់ពាក់ព័ន្ធប-ទល្មើ-ស ដែលជនសង្ស័យចង់បានប្រាក់ ដើម្បីដោះស្រាយជីវភាពចិញ្ចឹមគ្រួសារ ទើបប្រឌិតរឿងនេះឡើង រហូតជាប់ចោទពីបទ.ប៉ុនប៉ងកំ-ហែ-ងយក. ចុងក្រោយបានទៅដេកក្នុងព-ន្ធនា-គា-រតែម្តងទៅ ៕
Comments are closed, but trackbacks and pingbacks are open.